ក្រូចឆ្មារអាចចាត់ទុកថាជា របស់ចាំបាច់បំផុត នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ។ វាត្រូវបានគេ យកមកប្រើធ្វើជាគ្រឿង ផ្សំម្ហូបអាហារភេសជ្ជៈ និងថ្នាំសង្កូវជាដើម ។ ក្រូចឆ្មារសំបូរជាតិវីតាមីន C និង ប៉ូតាស្យូម ។
វាអាចកម្ចាត់បាក់តេរីបង្កើនថាមពល និង ការពារជំងឺលើសសម្ពាធឈាម ។ អ្វីដែលអ្នក គួរដឹង និងសារៈប្រយោជន៍ នៃសំបករបស់ក្រូចឆ្មារ ៖
១. មានសារធាតុចិញ្ចឹម ប្រហាក់ប្រហែលទៅ នឹងសាច់របស់វាដែរ
២. មានវីតាមីន A, E, C, B6 ផូស្វ័ រជាតិដែក កាល់ស្យូមហ្វូឡាត ប៉ូតាស្យូម និងម៉ាញេស្យូម
៣. អ្នកគួរតែលាងសម្អាត វាឲ្យបានស្អាតល្អមុន ពេលយកមកទទួលទាន
៤. អ្នកអាចចិត ឬកោស វាយកមកដាក់បន្ថែមនៅ ក្នុងម្ហូបអាហាររបស់អ្នកដើម្បីធ្វើឲ្យវាមានក្លិនឈ្ងុយ ។
ដោយ៖ ហង្ស សុបញ្ញា