វ៉ាស៊ីនតោនៈ យោងទៅតាមការសិក្សា របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ស្រ្តីដែលជាធម្មតាចូល ចិត្តទទួលទានផ្លែ ឈើរសជាតិជូរដូចជា ផ្លែក្រូច និងទំពាំងបាយជូរ ប្រហែលជាអាចមានគ្រោះថ្នាក់ នៃជំងឺដាច់សសៃឈាមខួរក្បាលទាប។
ក្រុមអ្នកស្រាវជ្រាវបានធ្វើការ សង្កេតរៀងរាល់៤ឆ្នាំម្តង ទៅលើទិន្នន័យពិនិត្យអាការៈ អ្នកជំងឺរបស់គិលានុបដ្ឋាយិកា ក្នុងរយៈពេល១៤ឆ្នាំ ដែលក្នុងនោះមានស្រ្តីចំនួន ៦៩,៦២២នាក់ បានទទួលទានបន្លែ និងផ្លែឈើជាប្រចាំ។
គោលបំណងក្នុងការសង្គេតនេះគឺដើម្បីសិក្សាអំពីអនុភាព នៃហ្វ្លាវ៉ូនូអ៊ីដទៅលើសុខភាព ដែលជាសមាសធាតុមួយ ដែលមានវត្តមាននៅក្នុងផ្លែឈើ បន្លែ សូកូឡាខ្មៅ និងស្រាក្រហម។
ក្នុងខណៈពេលដែល សារធាតុហ្វ្លាវ៉ូនូអ៊ីតដែលមាន នៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ជនជាតិ អាមេរិកមិនបានបង្ហាញ អំពីអត្ថប្រយោជន៏ របស់ពួកវាក្នុងការការពារជំងឺ ដាច់សសៃឈាមខួរក្បាល អ្នកដែលបានទទួលទានក្រូចនិង ទំពាំងបាយជូរ និង នឹងទឹកផ្លែឈើស្រស់ បានបង្ហាញឲ្យឃើញថា វាអាចកាត់បន្ថយគ្រោះថ្នាក់ នៃការកើតមានជំងឺដាច់សសៃឈាម ខួរក្បាលបា នទៅដល់១៩ភាគរយ។
“សារធាតុហ្វ្លាវ៉ូណូអ៊ីត មានអត្ថប្រយោជន៏ ក្នុងការជួយសម្រួល ដល់ដំណើរឈាមក្នុងរាងកាយ និង ជួយប្រឆាំងអាការ រលាកផ្សេងៗ។
មិនតែប៉ុណ្ណោះ ការទទួលទានផ្លែឈើ ដែលមានរសជាតិជូរ ជួយការពារការឡើងទម្ងន់ ការពារការកើតជំងឺទឹកនោមផ្អែម និង គ្រោះថ្នាក់ខ្ពស់នៃជំងឺបេះដូង។