ល្ពៅគឺជារុក្ខជាតិ ដែលមានគុណសម្បត្តិ ជាប្រយោជន៏ដល់មនុស្ស យ៉ាងច្រើនលើសលប់ ទាំងធ្វើជាអាហារ បង្អែមបានគ្រប់រូបបែប ផ្តល់នូរសារធាតុអាហារ សំខាន់ជាច្រើន រួមទាំងមានសព្វគុណខាងផ្នែក ថ្នាំព្យាបាលរោគផ្សេងៗ មួយចំនួនផងដែរ។
ល្ពៅក្រៅពីជារបស់ល្អ មានតំលៃ ថោកថែមទាំងអាចរកទិញ បានយ៉ាងងាយ ព្រោះអ្នកស្រុកនិយមដាំច្រើននៅតាមគេហដ្ឋាន ឬចំការជាលក្ខណៈគ្រួសារ ឬសំរាប់ធ្វើអាជីរកម្ម ។
ល្ពៅជារុក្ខជាតិម្យ៉ាង ដែលមានប្រភពកំណើតមិនច្បាស់លាស់ ។ អ្នកខ្លះថាវាមានប្រភពមកពីអេហ្ស៊ីប ឬ ទីក្រុងរ៉ូម ដែលមានកំណើត តាំងពីសម័យអេហ្ស៊ីបបុរាណ ឬសម័យអាណាចក្ររ៉ូម និងបាប៊ីឡូន ប៉ុន្តែពុំមានឯកសារ ណាបញ្ជាក់ច្បាស់លាស់ទេ ។ ល្ពៅជាប្រភេទរុក្ខជាតិដើមវល្លិ៍ វារនៅលើដីជារុក្ខជាតិ ដែលចូលចិត្តិថ្ងៃដាំដុះបានល្អ ក្នុងគ្រប់ប្រភេទដី តែចូលចិត្តដីផុសៗ ។ គេអាចពង្រីកពូជរបស់វា ដោយការប្រើគ្រាប់។ វាផ្តល់ផលល្អ និងលូតលាសល្អបំផុតនៅរដូររងារ ។