ម្រេចខ្ចីគ្រាប់តូចៗផ្លែតម្រៀបគ្នា ជាចង្កោមនេះ មានប្រយោជន៍ផ្នែគអាហារច្រើនណាស់។ វាជាអាហារផ្តល់ថាមពលខ្ពស់ និងសំបូរកាល់ស្យូមហើយថែម ទាំងមានបេតាខែរ៉ូទីន ហ្វូសហ្វ័រដ៏មានប្រយោជន៍ ចំពោះរាងកាយផងដែរ។
ប្រេងក្រអូបនៅក្នុងម្រេច មានគុណសម្បត្តិជួយរំលាយអាហារ និងធ្វើឲ្យស្រួលពោះ។ ក្រៅពីនេះវាជួយសំរួលអាការឈឺក្បាល ឈឺសន្លាក់ និងព្យាបាលអាការរាករួស ។
ម្រេចខ្ចីមានសារធាតុ pierine ដែលមានក្លិនឆួលប្រហើរ ព្រមទាំងមានសារធាតុ Chavicine ដែលមានរសជាតិហិរ។ សារធាតុទាំងពីរមុខនេះ គឺជាសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ជួយការពារមហារីក និងមានអានុភាពរំញោចសរសៃប្រសាទ ។ គុណសម្បត្តិដ៏ឆ្នើម របស់វាមួយទៀតគឺ ជួយរំលាយជាតិពុលនៅក្នុងរាងកាយ ។
ដោយ៖ ហង្ស សុបញ្ញា