សុខភាព និង ផ្លូវភេទ

ពិសាដូង អាចជាថ្នាំព្យាបាល ជំងឺ៨មុខ

Xinhua

ផ្លែដូងគឺជាប្រភេទ ផ្លែឈើមានសារប្រយោជន៍ណាស់ ក្នុងជីវភាពរស់នៅរបស់យើងរាល់គ្នា។ ម្យ៉ាងទៀតវាក៏ជាប្រភេទផ្លែឈើ ដែលគេយកមកធ្វើជាថ្នាំ សម្រាប់ព្យាបាលជំងឺថែមទៀតផងដែរ។

តាមការវិភាគ របស់អ្នកវិទ្យាសាស្រ្តសាច់ដូង និងទឹកដូងរួមផ្សំទៅដោយជីវជាតិជាច្រើនមុខមានៈ ជីវជាតិ គ្លុយកូស Fructose Saccharose សារជាតិបំប៉ន ជាតិប្រូតេអ៊ីន ជីវជាតិក្នុងពពួក B ជីវជាតិ C សារជាតិប៉ូតាស្យូម និងម៉ាញ៉េស្យូមជាដើម។

កម្រិតជាប៉ូតាស្យូម និងម៉ាញ៉េស្យូមក្នុងទឹកដូងមានយ៉ាងច្រើន ។ ទឹកដូងអាចប្រើប្រាស់ជាភេសជ្ជៈបំប៉នកម្លាំង អាចព្យាបាលនូវរោគខ្វះជាតិ ទឹកនិងជួយធ្វើឲ្យមាន លំនឹងនូវធាតុ Electrolysis ក្នុងរាងកាយមនុស្ស ។ សាច់ដូងខ្ចីមានសារជាតិបំប៉នយ៉ាងច្រើន ព្រមទាំងជាតិប្រូតេអ៊ីន ដែលផ្លែឈើដទៃទៀត មិនអាចយកមកប្រៀបផ្ទឹមបាន។

ជាមួយគ្នានេះដែរ យោងទៅតាមការស្រាវជ្រាវ របស់វេជ្ជសាស្រ្តបុរាណចិនបានឲ្យដឹងថា ផ្លែដូងអាចព្យាបាលនូវជំងឺក្អួតឈាម រារាំងនូវការឡើងកំដៅ ថ្នាំប៉ូវ ព្យាបាលរោគពោះធំ ស្បែកលឿងរបស់កូនក្មេង ថ្នាំបញ្ចុះព្រូន រោគស្លេកស្លាំង ជាដើម។

ដោយឡែកយោងទៅតាមការស្រាវជ្រាវ បច្ចុប្បន្នបានឲ្យដឹងថា ដូងមានរសជាតិឆ្ងាញ់ ជួយរំងាប់មេរោគ។ ម្យ៉ាងវិញទៀត ដូងអាចប្រើសម្រាប់ព្យាបាល ជំងឺក្តៅក្នុង ស្រេកទឹក មិនសូវនោម ជំងឺបណ្តាលមកពីពពួក បរាសិតនៅក្នុងពោះវៀន រលាកក្រពះ រលាកស្បែក។ មិនត្រឹមតែប៉ុណ្ណោះ ការបរិភោគសាច់ដូងអាចជួយឲ្យស្បែកម៉ដ្ឋល្អ និងរោមចិញ្ចើមដុះ។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top