សុខភាព និង ផ្លូវភេទ

ចង់បង្កើនការចងចាំខ្លាំង គួរតែចំណាយពេលហាត់ប្រាណ

Xinhua

តើអ្នកកំពុងតែមានការលំបាក ក្នុងការចងចាំដែរទេ? ការសិក្សាថ្មីមួយបានឲ្យដឹងថា ការធ្វើលំហាត់ប្រាណ ៤ ម៉ោង ក្រោយពីរៀនរួច អាចពង្រឹងដល់ការចងចាំ រយៈពេលយូរយ៉ាងអស្ចារ្យ។

ការស្រាវជ្រាវបង្ហាញថា សិស្សដែលហាត់ប្រាណ ៤ម៉ោង ក្រោយពីហាត់ប្រាណរួច អាចនឹកឃើញព័ត៌មាន ដែលគេបានដឹងនោះរយៈពេលពីរថ្ងៃ។ នេះគឺបើគេធ្វើការប្រៀបធៀប នឹងសិស្សដែលមិនបានហាត់ប្រាណការហាត់ប្រាណក្រោយពីរៀនសូត្ររួច គឺមានទំនាក់ទំនងនឹងការបង្កើន ថាមពលកាន់តែខ្លាំង ដល់តំបន់ Hippocampus ដែលជាកន្លែងមួយក្នុងខួរក្បាល សម្រាប់ធ្វើការរៀនសូត្រ និងចងចាំ។ ការហាត់ប្រាណដែលល្អ គួរតែជាការជិះកង់ រយៈពេល ៣៥នាទីម្តង។

ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top