សុខភាព និង ផ្លូវភេទ

៧ចំនុចនេះ ធ្វើអោយមនុស្សគ្រប់រូបមានអារម្មណ៏ស្រស់ស្រាយរៀងរាល់ព្រឹក

Sleep Foundation

១. ពន្យឺតសរសៃសសូង
នៅពេលភ្ញាក់ពីដំណេក កុំទាន់អាលប្រញាប់ក្រោកពីគ្រែ គួរគេងពត់ខ្លួនពន្យឺតសរសៃសសូងរាងកាយ និងស្ងាបដេញកម្ជិលឲ្យហើយ ។ កាយវិការល្អបំផុត គឺសន្ធឹងដៃស្តាំ និងជើងឆ្វេងដំណាលគ្នា រួចប្តូរជាដៃឆ្វេងដំណាលគ្នា រួចប្តូរជាដៃឆ្វេង ជើងស្តាំវិញសន្ធឹងម្តងៗ ត្រូវនៅនឹងស្ងៀម ៥ នាទីសិន សឹមបន្ធូរវិញ ។
២.នឹកដល់អ្វីដែលនាំឲ្យស្ទុះស្ទារ
នៅពេលនឹកដល់ការច្រើន កំពុងរង់ចាំអ្នកទៅដោះស្រាយ អ្នកមិនចង់ក្រោកពីដំណេក ឬក្រោកឡើងដោយអារម្មណ៍មិនសប្បាយចិត្ត ។ ដូច្នេះអ្នកគួរដាស់អារម្មណ៍ខ្លួនឯងដោយក្លិនកាហ្វេនៅពេលព្រឹក ហើយនឹកដល់អ្វីដែលសាងភាពស្ទុះស្ទារ ដូចជាមានណាត់ជាមួយកំពូលដួងចិត្ត ទទួលទានអាហារពេលល្ងាច ឬល្ងាចនេះមានកម្មវិធី ទូរទស្សន៍ល្អមើលជាដើម ។
៣.ទទួលខ្យល់អាកាសបរិសុទ្ធ
ចាប់ផ្តើមថ្ងៃថ្មីដោយអាកាសធាតុបរិសុទ្ធ នាពេលព្រឹក ដោយបើកបង្អួចឲ្យអស់ ឲ្យខ្យល់ចេញចូលស្រួល រួចអង្គុយពែនភ្នែន ខ្នងត្រង់ ដកដង្ហើមចេញចូលឲ្យបានវែងៗ យឺតៗ ដើម្បីឲ្យរាងកាយបានទទួលអុកស៊ីសែនពេញលេញ ។
៤.ហាត់ប្រាណលើគ្រែ
ការហាត់ប្រាណនៅពេលព្រឹក នឹងជួយឲ្យចរន្តឈាមដើរស្រួល ស្រស់ស្រាយ ដោយសាកល្បងធាក់កង់លើគ្រែ ដោយការគេងផ្ងារ រួចលើកកជើងធាក់កង់ក្នុងអាកាស ។
៥.ទឹកត្រជាក់ស្រស់ស្រាយ
មនុស្សសម័យមុន ថែទាំសុខភាព ដោយការប្រើទឹកត្រជាក់ បាញ់ជាលម្អនៅលើផ្ទៃមុខ ព្រោះនឹងជួយឲ្យចរន្តឈាមលើស្បែក ដំណើរការបានល្អ បន្ទាប់មកការងូតទឹកត្រជាក់ ដែលធ្វើឲ្យចរន្តឈាម មានភាពស្ទុះស្ទារ សកម្មជាងមុន រួចម៉ាស្សាដៃត្រង់ ដោយការសង្កត់បាតដៃត្រង់ចំនុចកណ្តាល ។
៦. ស្តាប់ចំរៀង
គួរបើកវិទ្យុ ឬចាក់ចំរៀង ដើម្បីដាស់ខួរក្បាល ដើម្បីឲ្យបញ្ចេញអ័រមូន នៃសេចក្តីសុខ ឬអាចច្រៀងតាមជាមួយក៏បាន និងដកដង្ហើមឲ្យបានវែងៗ ឲ្យរាងកាយទទួលបានអុកស៊ីសែនពេញលេញ ។
៧. អាហារពេលព្រឹកបង្កើនថាមពល
អាហារពេលព្រឹកជាប្រការសំខាន់ព្រោះវានឹងដាស់អ័រម៉ូននៃសេចក្តីសុខឲ្យចេញមក ។ ក្រៅពីការទទួលទានកាហ្វេ មួយពែង ក៏នឹងជួយការដាស់ការចងចាំ និងសមត្ថភាពក្នុងការសំលឹងមើលរបស់អ្នកផងដែរ ។ បន្ទាប់មកទទួលទាន បបរគ្រឿង ឬ បាយអង្ករសំរូប និងផ្លែឈើក៏នឹងធ្វើឲ្យរាងកាយបានទទួលវីតាមីន និងកាបូននីដ្រាត ប៉ុន្តែមិនគួរទទួលទាននំបុ័ងស ឬ បាយអង្ករសំរូប ជាមួយនឹងសាច់ជាប់ខ្លាញ់នោះទេ ។

ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top