តាមធម្មតាការទទួលទានដំឡូងច្រើន ពិតជាអាចបញ្ចេញផោមច្រើន ជាក់ជាមិនខាន ពីព្រោះក្រោយពេលទទួលទាន ដំឡូងរួចប្រព័ន្ធរំលាយអាហារ របស់សារពាង្គកាយ នៃជាតិកាកសរសៃដំឡូង នៅក្នុងពោះវៀនបង្កើត ជាឧស្ម័ន ដែលមានលក្ខណៈជាខ្យល់នៅក្នុងក្រពះ ហើយនៅទីបំផុតក៏បញ្ចេញមក និងក្លាយជាផោម ។
ប៉ុន្តែករណីខាងលើនេះ ច្រើនតែកើតមានឡើង ចំពោះមនុស្សណាដែលទទួលទានអាហារជាតិ កាកសរសៃតិចប៉ុណ្ណោះ។ ដូច្នេះវិធីដ៏ល្អអាចទទួលទាន ទឹកឲ្យបានច្រើន ទប់ស្កាត់ កុំឲ្យបញ្ចេញផោម ។ ចំពោះលោកអ្នកណា ដែលយលើឃើញថា នៅក្នុងក្រពះមានខ្យល់ច្រើន គួរទទួលទានដំឡូងនៅក្នុងបរិមាណតិច ជាការប្រសើរ ។