សុខភាព និង ផ្លូវភេទ

ការទទួលទាន ផ្លែប៉ោមអាចជួយ បង្កើនអាយុ១៧ឆ្នាំ

Xinhua

ក្រុមអ្នកសិក្សាស្រាវជ្រាវ បាននិយាយថា អ្នកដែលតែងតែបរិភោគ ប៉ោមជាប្រចាំ នឹងជួយឲ្យមានអាយុកាន់តែវែង ព្រមទាំងជួយទប់ស្កាត់ កុំឲ្យមានសរីរាង្គ កាយចាស់មុនអាយុ ។

ម្យ៉ាងវិញទៀត នៅក្នុងផ្លែប៉ោម មានសារធាតុកាបូលីតភាគច្រើន ហើយមានផលប្រយោជន៍យ៉ាងសំខាន់ក្នុងការជួយចលនាឈាម និងជួយឲ្យបេះដូងមិនមានសភាព ចុះខ្សោយ។

តាមលទ្ធផលក្នុងការ សាកស្បងកន្លងមក ចំពោះអ្នកបរិភោគផ្លែប៉ោមជាប្រចាំ គឺមានសម្រស់ក្មេង ជាងវ័យរហូតដល់១៧ឆ្នាំ។ ចំណែកឯអ្នក ដែលមិនធ្លាប់ទទួលទានផ្លែប៉ោមសោះ គឺមានរាងកាយចាស់មុនអាយុ ថែមទាំងមានអាយុខ្លីជាង អ្នកដែលទទួលទានផ្លែប៉ោម។ ទោះបីជាយ៉ាងណាក្តី អ្នកស្រាវជ្រាវមិនបានបញ្ជាក់ទេថា ការទទួលទានផ្លែប៉ោមចំនួនប៉ុន្មានទើបមានប្រសឹទ្ធភាពនោះទេ ។

គួរបញ្ជាក់ដែរថា ផ្លែប៉ោមគឺជាប្រភេទផ្លែឈើម្យ៉ាង ដែលមានប្រយោជន៍យ៉ាងច្រើន ចំពោះសុខភាព ព្រមទាំងជួយការពារជំងឺផ្សេងៗជាច្រើន ទាំងនៅក្នុងរាងកាយ និងស្បែកផងដែរ ។
ទន្ទឹមនឹងនេះ ផ្លែប៉ោមអាចជួយការពារភ្នែកភ្លឺបានល្អ និងជួយឲ្យស្បែកស ម៉ដ្ឋខៃ និងភ្លឺរលោង។ មិនតែប៉ុណ្ណោះ វាសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលមានផលប្រយោជន៍ជាច្រើន ដល់រាងកាយជាងផ្លែឈើផ្សេងៗទៀត។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top