អាមេរិក៖ យោងតាមគេហទំព័រព័ត៌មាន សុខភាពអាមេរិក Healthline បានឪ្យដឹងថា ជំងឺក្តៅក្នុងជាជំងឺ ដែលកើតឡើង ក្រោយពេលដែលអ្នកបរិភោគ អាហារ ដែលក្តៅច្រើនរួច ហើយអាហារដែលធ្វើឱ្យអ្នកក្តៅ ក្នុងគឺជាអាហា រដែលបំពងខ្លាញ់ជាដើម ដូចនេះតើមានអ្វី ដែលអាចបំបាត់ អាការៈក្តៅក្នុងនេះទៅ?
ផ្លែឳឡឹក
ឳឡឹកគឺជាផ្លែឈើ ដែលអាចធ្វើឱ្យអ្នកត្រជាក់ក្នុង ហើយវាមានសារធាតុចិញ្ចឹម ជាច្រើនដែលរាងកាយត្រូវការជាចាំបាច់ ប្រសិនជាខែក្តៅ ហើយអ្នកមានអាការៈខ្យល់គ ក្តៅពេញខ្លួន នោមតិច ស្រែកទឹក អ្នកអាចបរិភោគវាបាន ហើយអ្នកក៏អាចយកសំបក វាទៅដាំទឹកក៏បានដែរ។
ត្រសក់
នៅក្នុងត្រសក់មានវីតាមីនA, C ជាតិកាលស្យូន ដែក និងប៉ូតាស្យូម ដែលអាចជួយអ្នកឱ្យត្រជាក់ក្នុងបាន។
ត្រឡាច
នៅពេលដែលអ្នកបរិភោគ អាហារដែលបំពងខ្លាញ់ច្រើនរួច អ្នកអាចពិសារ ត្រឡាចបាន នោះវានឹងមិនធ្វើឱ្យ អ្នកមានអាការៈក្តៅក្នុងឡើយ ដោយអ្នកអាចយកវា ទៅដាំជាសម្ល ឬឆារក៏បានដែរ។
ម្រេះ
ក្រោយពេលដែលអ្នក បរិភោគម្រេះរួច វាមិនត្រឹមតែអាចធ្វើឱ្យអ្នកត្រជាក់ក្នុងនោះទេ ថែមទាំងអាចជួយកំចាត់ជាតិ ពុលដែលមានក្នុងខ្លួនអ្នក ម្យ៉ាងទៀតវាអាចជួយឱ្យភ្នែកអ្នកភ្លឺជាងមុនទៀតផង ដោយអ្នកអាចយកវាទៅដាំទឹកផឹកបាន។
ផ្លែននង
នៅពេលដែលដល់ខែក្តៅ មនុស្សមួយចំនួន តែងតែមានអាការៈវិលមុខជានិច្ច ពេលដែលក្តៅពេក ដូចនេះអ្នកអាចបរិភោគ ននងបាន ព្រោះវាអាចជួយអ្នក កុំឱ្យមានអាការៈវិលមុខ ដោយពេលដែលអ្នកចម្អិន អ្នកមិនត្រូវចម្អិនយូរពេកទេ យកល្អរក្សាពណ៌បៃតង ហើយអ្នកក៏អាចចិត វាជាបន្ទះៗទាំងសំបក រួចយកទៅដាំទឹកផឹកក៏បាន វាក៏អាចព្យាបាលជំងឺវិលមុខ ដោយសារតែអាកាសធាតុក្តៅដូចគ្នា។