សុខភាព និង ផ្លូវភេទ

នាយកប្រតិបត្តិទូរទស្សន៍ Fuji TV បានចុះចេញពីដំណែងជុំវិញរឿងអាស្រូវផ្លូវភេទ របស់ពិធីករទូរទស្សន៍

តូក្យូ៖ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Fuji Television Network Inc បានលាលែងពីដំណែងកាលពីថ្ងៃចន្ទ ដើម្បីទទួលខុសត្រូវចំពោះរឿងអាស្រូវពាក់ព័ន្ធនឹងពិធីករទូរទស្សន៍ដ៏ពេញនិយម លោក Masahiro Nakai ត្រូវបានចោទប្រកាន់ ពីបទប្រព្រឹត្តិខុសផ្លូវភេទលើស្ត្រីក្នុងអំឡុង ពេលអាហារមួយដែលត្រូវបានចោទប្រកាន់ថា រៀបចំដោយបុគ្គលិកនៃទូរទស្សន៍ជប៉ុនដ៏ធំមួយ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

ការលាលែងពីតំណែងរបស់មន្ត្រីកំពូលនៃក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងតូក្យូនេះ បានកើតឡើងចំពេលមានការចោទប្រកាន់ប្រឆាំងនឹងលោក Nakai បានឡើងកេរ្តិ៍ឈ្មោះជាសមាជិកនៃក្រុមចម្រៀងប៉ុប SMAP ដែលលែងដំណើរការហើយ។ រឿងអាស្រូវនេះបានធ្វើឲ្យបណ្តាញនេះ ស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងខ្លាំងក្លា ដោយជំរុញឲ្យក្រុមហ៊ុនជប៉ុនជាង ៧៩ ផ្អាកការផ្សាយពាណិជ្ជកម្មនៅលើបណ្តាញរបស់ខ្លួន។

លោក Koichi Minato ប្រធានដែលកំពុងចាកចេញបាន និយាយក្នុងសន្និសីទសារព័ត៌មានមានអ្នកចូល រួមជាង ៤០០ នាក់ថា ក្រឡេកទៅក្រោយ ខ្ញុំដឹងថាមានការខ្វះខាតក្នុងការឆ្លើយតបរបស់យើង ហើយខ្ញុំទទួលស្គាល់ពីកង្វះការយល់ដឹងរបស់ខ្ញុំទាក់ទងនឹងសិទ្ធិមនុស្ស។


លោកបាននិយាយក្នុងព្រឹត្តិការណ៍នេះនៅ ឯទីស្នាក់ការកណ្តាលរបស់ទូរទស្សន៍ Fuji TV តំបន់ Daiba ទីក្រុងតូក្យូ និងប្រធានក្រុមហ៊ុន Shuji Kano ក៏បានលាលែងពីតំណែងថា ខ្ញុំមានអារម្មណ៍ថាមានទម្ងន់នៃការទទួលខុសត្រូវរបស់ខ្ញុំចំពោះការធ្វើឲ្យខូចទំនុកចិត្តលើប្រព័ន្ធផ្សព្វផ្សាយ ។ ហើយស្ថានីយទូរទស្សន៍បានចាក់ផ្សាយសន្និសីទសារព័ត៌មានដែលមានរយៈពេលជាង ១០ ម៉ោង រហូតដល់ម៉ោង ២ និង២០នាទីទៀបភ្លឺ ដោយមិនមានការសម្រាកពាណិជ្ជកម្មឡើយ។

ស្ថានីយ៍ទូរទស្សន៍ដែលបានបើកដំណើរការនៅឆ្នាំ ១៩៥៩ បានចេញផ្សាយកម្មវិធីល្បី ៗ ជាច្រើនដូចជាកម្មវិធីជាច្រើន “Waratte Iitomo!” និង “SMAP X SMAP” មានរយៈពេលជាង ២០ ឆ្នាំរហូតដល់ឆ្នាំ ២០១៦ ក៏ដូចជារឿង “Tokyo Love Story” និងរឿង “Bayside Shakedown” ។

កាសែត Shukan Bunshun ប្រចាំសប្តាហ៍ក៏បានរាយការណ៍ថា យោងតាមរបាយការណ៍របស់ទស្សនាវដ្ដីប្រចាំសប្តាហ៍កាលខែធ្នូ ស្ត្រីរូបនេះឈានដល់ការដោះស្រាយក្រៅតុលាការចំនួន ៩០ លានយ៉េនជាមួយលោក Nakai ជុំវិញសកម្មភាពផ្លូវភេទមិនសមហេតុផលអំឡុងពេលទទួលទានអាហារក្នុងខែមិថុនា ឆ្នាំ ២០២៣។ មន្ត្រីផ្នែកកម្មវិធីទូរទស្សន៍ Fuji TV បានចូលរួមក្នុងការរៀបចំកិច្ចប្រជុំ៕

Most Popular

To Top