ទឹកក្រឡុកផ្លែឈើធម្មជាតិ មួយនេះ គឺនឹងអាចជួយបំបាត់ស្លេស្ម នៅក្នុងបំពង់ក ដែលវាជាមូលហេតុសំខាន់មួយ ដែលអាចធ្វើឲ្យអ្នកស្រម៉ុក នៅពេលគេងលក់ ។ ជាការពិត វាពិតជាល្អណាស់ ដែលអ្នកអាចប្រើប្រភេទបន្លែ និងផ្លែឈើធម្មជាតិទាំងនេះ ពីព្រោះវានឹងមិនមានផ្ទុកនូវ សារធាតុគីមី ដូចរបស់ដទៃទៀតនោះទេ។
គ្រឿងផ្សំដែលអ្នកត្រូវការមានដូចជា៖
-ទឹកក្រូចឆ្មារ 1/4
-ជំនិតបន្ទះខ្ញី ១
-ផ្លែប៉ោម ២ផ្លែ
-ការ៉ុត ២មើម
-ទឹកឆ្អិន កន្លះកែវ
វិធីអនុវត្ត៖
អ្នកគ្រាន់តែដាក់នូវគ្រឿងផ្សំទាំងអស់នេះ ចូលក្នុងម៉ាស៊ីនកិនទឹកក្រឡុកហើយ កិនវាឲ្យសព្វល្អ ។ អ្នកគួរផឹកវាឲ្យបាន ២ ទៅ៣ម៉ោងមុនពេលចូលគេង ។