សុខភាព និង ផ្លូវភេទ

អាហារស្រាប់មានប្រយោជន៍ សម្រាប់អ្នកខ្វះពេលគេង

blogs.sas.com

កាលីហ្វញ៉ា៖ ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិកបាននិយាយថា សម្រាប់អ្នកដែលគេងនៅពេលយប់មិនបានគ្រប់គ្រាន់គួរតែទទួលទានអាហារទាន់ចិត្តបន្ថែម ដោយនៅក្នុងនោះរួមមាន ប៊ើហ្គើ មានចៀន ដំឡូងចៀន ភីហ្សា ដើម្បីធ្វើការផ្លាស់ប្តូរសកម្មភាពនៅក្នុងខួរក្បាលដោយវាត្រូវបានរងគ្រោះដោយសារ ការទទួលទានដំណេកមិនគ្រប់គ្រាន់។

ក្រុមអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យនៃរដ្ឋកាលីហ្វញ៉ា បានធ្វើការពិនិត្យអំពីជំរើសអាហាររបស់ប្រជាជនដែររស់នៅទីនោះ ព្រមទាំងធ្វើការប៉ាន់ស្មានអំពីសកម្មភាពរបស់ខួរក្បាលបន្ទាប់ពីការគេងបានពេញមួយយប់ និងការមិនបានគេង។

ការសិក្សាដែលត្រូវបានចេញផ្សាយនៅក្នុងសៀវភៅទស្សនាវដ្តី កិច្ចសន្ទនាធម្មជាតិ បានរកឃើញថា មនុស្សភាគច្រើនបានជ្រើសរើសអាហារបែបរហ័សទាន់ចិត្ត បន្ទាប់ពីការគេងមិនបានគ្រប់គ្រាន់ក្នុងមួយយប់ ដោយវាបានធ្វើឲ្យសកម្មភាពនៃខួរក្បាលមានការចុះខ្សោយ។

ដោយឡែក ចំពោះ អ្នកដែលអាចគេងបានគ្រប់គ្រាន់ជាប្រចាំអាចមានរបបចំណីអាហារប្រសើរជាងអ្នកដែលគេងមិនបានគ្រប់គ្រាន់ ព្រមទាំងអាចធ្វើឲ្យពួកគេមានសុខភាពល្អប្រសើរឡើង។

ជាមួយគ្នានេះដែរ ការសិក្សាមួយចំនួនបានបង្ហាញថា យុវវ័យមួយចំនួនត្រូវការគេង ៧ម៉ោងក្នុងមួយយប់ ក្នុងខណៈពេលដែលអ្នកខ្លះទៀតគេង ៩ម៉ោងក្នុងមួយយប់។ ចំណែកឯកុមារវិញត្រូវការគេង ៩ម៉ោងទើបជាការប្រសើរ។

ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top