មានមនុស្សច្រើនណាស់ ដែលស្គាល់ត្រប់ស្រួយ ប៉ុន្តែសួរថា តើមានប៉ុន្មាននាក់ ដែលដឹងថា ត្រប់ស្រួយអាចជួយ អ្នកកើតជម្ងឺទឹកនោមផ្អែម ។
អ្នកកើតទឹកនោមផ្អែម ពិតជាញញឹមបិទមាត់មិនជិតទេ ប្រសិនបើបានដឹងថា គ្រាន់តែទទួលទានទឹក ជាមួយត្រប់ស្រួយ រាល់ថ្ងៃក៏អាចបញ្ឈប់កម្លាំង នៃទឹកនោមផ្អែមបានដែរ ពីព្រោះតែត្រប់ពូជនេះ នឹងបញ្ចេញថាមពលស្រដៀងៗ អាំងស៊ុយលីន ធ្វើឲ្យលំពែងគ្រប់គ្រងជាតិស្ករ នៅក្នុងរាងកាយឲ្យនៅថេរ ជួយបណ្តេញសត្វល្អិត កាត់បន្ថយភាពរលាក ជួយរំលាយអាហារ និងជួយបត់ជើងស្រួល កាត់បន្ថយដំណើរចាប់ច្របាច់ នៃសាច់ដុំ ទប់ស្កាត់មហារីក ជំនួយបេះដូង និងបន្ថយសម្ពាធឈាម។
នេះជាប្រសិទ្ធភាពអស្ចារ្យរបស់ត្រប់ស្រួយ ដែលពិបាករកបន្លែ ផ្លែឈើណាប្រៀបបានណាស់។