សុខភាព និង ផ្លូវភេទ

ការទទួលទានទឹកដោះគោសមល្មម អាចជួយដល់សុខភាពបេះដូង

Xinhua

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការទទួលទានអាហារមានជាតិទឹកដោះគោលើសពី ២ ដងក្នុងមួយថ្ងៃ ត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃការគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺខ្សោយបេះដូង ឬការស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង ១៦% បើធៀបទៅនឹងការមិនទទួលទានទឹកដោះគោ។


លទ្ធផលទាំងនេះបានកើតឡើងក្នុង ៥,៨% នៃមនុស្សដែលញ៉ាំច្រើនជាង ២ ដង បើធៀបនឹង ៨,៧% នៃអ្នកដែលមិនទទួលទានទឹកដោះគោ។ លទ្ធផលនៃការប្រើប្រាស់ទឹកដោះគោសរុបហាក់ដូចជាត្រូវបានជំរុញដោយការប្រើប្រាស់ទឹកដោះគោ និងទឹកដោះគោជូរ។


អ្នកដែលផឹកទឹកដោះគោលើសពី ១ កែវក្នុងមួយថ្ងៃ មានការថយចុះហានិភ័យ ១០% ហើយអ្នកដែលទទួលទានច្រើនជាង ១ ពែងក្នុងមួយថ្ងៃមានការថយចុះហានិភ័យ ១៤%។


មិនមានទំនាក់ទំនងរវាងការទទួលទានឈីស ឬប័រ និងហានិភ័យគ្រោះថ្នាក់នោះទេ។


អត្ថប្រយោជន៍គឺកាន់តែខ្លាំង សម្រាប់អ្នកដែលប្រើប្រាស់ផលិតផលទឹកដោះគោសុទ្ធ។


តើអ្នកស្រាវជ្រាវបានបកស្រាយលទ្ធផលនេះដោយរបៀបណា?


អ្នកស្រាវជ្រាវបាននិយាយថា “ការស្រាវជ្រាវរបស់យើងបានបង្ហាញថា ការទទួលទានផលិតផលទឹកដោះគោមិនគួរត្រូវបានរារាំង នៅក្នុងបណ្តាប្រទេសមានប្រាក់ចំណូលទាប និងចំណូលមធ្យមឡើយ ពីព្រោះវាពិតជាមានសារៈសំខាន់ចំពោះសុខភាពខ្លាំងណាស់”។


សេចក្តីសន្និដ្ឋាន


ការសិក្សានេះគឺគួរឲ្យចាប់អារម្មណ៍ ដោយសារទំហំនៃការគ្របដណ្តប់របស់វា។ ការសិក្សាតិចតួចបានមើលទៅលើការទទួលទានទឹកដោះគោ និងជំងឺសរសៃឈាមបេះដូងនៅតាមបណ្តាប្រទេសជាច្រើនរួមទាំងកន្លែងដែលការទទួលទានទឹកដោះគោមានកម្រិតទាប។ វាជាការគួរឲ្យចាប់អារម្មណ៍ ដើម្បីមើលការបញ្ជាក់ថា ផលិតផលទឹកដោះគោនៅក្នុងកម្រិតមធ្យមហាក់ដូចជាមានអត្ថប្រយោជន៍សម្រាប់សុខភាពបេះដូង សម្រាប់មនុស្សនៅក្នុងតំបន់ភាគច្រើននៃពិភពលោក៕


ញ៉ាំទឹកកក អាចបង្កគ្រោះថ្នាក់ ចំពោះសុខភាពដោយមិនដឹងខ្លួន មនុស្សជាច្រើនចូលចិត្តទឹកកក ជាជាងទឹកក្តៅ ហើយចូលចិត្តប្រើប្រាស់វា ជាអាហារប្រចាំថ្ងៃ មិនថា ពេលញ៉ាំទឹក កាហ្វេ ឬទឹកផ្លែឈើឡើយ គឺត្រូវដាក់ទឹកកក។

ដោយ៖ហង្ស សុបញ្ញា

Most Popular

To Top