ក្រុមអ្នកស្រាវជ្រាវជនជាតិ អាមេរិកបាននិយាថា ការទទួលទានវីតាមីន D អាចជួយឲ្យកុមារ ដែលមានទំងន់ធាត់ជ្រុលនិងមនុស្សពេញវ័យ គ្រប់គ្រងកំរិតជាតិស្ករនៅ ក្នុងឈាម បានយ៉ាងប្រសើរ ដែលវាប្រហែលជាអាច ជួយកាត់បន្ថយ អត្រានៃការកើត ជំងឺទឹកនោមផ្អែម។
លោក Catherine Peterson មកពីមហាវិទ្យាល័យ Missouri និងក្រុមការងាររបស់គាត់ បានធ្វើការសិក្សាទៅលើកុមារ ដែលមានទំងន់ធាត់ជ្រុល ដែលនឹងអាច ឈានទៅរក ជំងឺទឹកនោមផ្អែម ចំនួន ៣៥ នាក់ ព្រមទាំងមនុស្សពេញវ័យ ដែលស្ថិតនៅក្នុងការព្យាបាល នៃជំងឺទឹកនោមផ្អែមនៅក្នុងមហាវិទ្យាល័យ។
ជាមួយគ្នានេះដែរ អ្នកចូលរួម នៅក្នុងការសិក្សានេះ ពាក់កណ្តាលត្រូវបានជ្រើស ដោយចៃដន្យដើម្បីឲ្យប្រើប្រាស់វីតាមីន D
ជារឿងរាល់ថ្ងៃក្នុងរយៈពេល ៦ខែ។
ការសិក្សាដែលត្រូវបានចេញផ្សាយ នៅក្នុងទស្សនាវដ្តីរបបអាហារ របស់អាមេរិក បានរកឃើញថា អ្នកដែលបានទទួល ទាណវីតាមីន D បានធ្វើឲ្យចំនួន អាំងស៊ុយលីននៅក្នុងឈាម របស់ពួកគេមានធ្លាក់ចុះ ។ គួរបញ្ជាក់ដែរថា
ការទទួលទានវីតាមីន D មិនត្រូវប្រើប្រាស់សម្រាប់ មនុស្សទូទៅនោះឡើយ។
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)