សុខភាព និង ផ្លូវភេទ

ជំងឺរលាកស្រោមសួត តើអ្នកដឹងអ្វីខ្លះពីជំងឺមួយនេះ?

ជំងឺរលាកស្រោមសួត គឺជាការរលាកនៃជាលិការវាងសួត និងឆ្អឹងជំនី។
រោគសញ្ញានៃជំងឺរលាកស្រោមសួត
រោគសញ្ញាទូទៅបំផុតនៃការរលាកស្រោមសួត គឺការឈឺទ្រូងស្រួចស្រាវ នៅពេលអ្នកដកដង្ហើមយ៉ាងជ្រៅ។ ជួនកាល អ្នកក៏អាចមានអារម្មណ៍ឈឺចាប់ក្នុងស្មាផងដែរ។

ការឈឺចាប់ អាចនឹងកាន់តែអាក្រក់ នៅពេលដែលអ្នកក្អក និងកណ្តាស់។ វាអាចត្រូវបានធូរស្រាលដោយការដកដង្ហើមរាក់ៗ។
រោគសញ្ញាផ្សេងទៀតរួមមាន ការដង្ហើមខ្លី និងក្អកស្ងួត។

ពេលត្រូវទៅជួបគ្រូពេទ្យ
សូមទៅជួបគ្រូពេទ្យ ប្រសិនបើអ្នកមានការឈឺចាប់ទ្រូង ឬរោគសញ្ញាដទៃទៀតនៃជំងឺនេះ។

ជាទូទៅ គេអាចវិភាគរោគវិនិច្ឆ័យបានតាមរយៈរោគសញ្ញារបស់អ្នក។ គ្រូពេទ្យរបស់អ្នកនឹងស្តាប់សំលេងនៅតំបន់ទ្រូងរបស់អ្នក។

ការធ្វើតេស្តបន្ថែមទៀតប្រហែលជាត្រូវការជាចាំបាច់ ដើម្បីស្វែងយល់ថាតើអ្វីដែលបណ្តាលឲ្យមានជំងឺនេះ និងភាពធ្ងន់ធ្ងររបស់វា។
ការធ្វើតេស្តទាំងនេះរួមមាន ៖

  1. តេស្តឈាម
  2. ការថតកាំរស្មី X
  3. ការស្កេនអ៊ុលត្រាសោន
  4. ការថតស្កេន
  5. ការច្រឹបសាច់ទៅធ្វើកោសល្យវិច័យ។

ចូរទទួលយកជំនួយវេជ្ជសាស្រ្តភ្លាមៗ ប្រសិនបើអ្នកមានការឈឺទ្រូងធ្ងន់ធ្ងរ ជាពិសេសប្រសិនបើអ្នកមានរោគសញ្ញាដទៃទៀតដូចជាក្អកឈាម ចង្អោរ ឬបែកញើស៕
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top