បើសិនជាអ្នកធ្លាប់មានអារម្មណ៍ថា អ្នកមិនអាចដកដង្ហើមបានគ្រប់គ្រាន់ទេ នោះមានន័យថា ជាការពិបាកដកដង្ហើមហើយ ។ ការពិបាកដកដង្ហើម អាចជាសញ្ញាមួយ នៃបញ្ហាសុខភាព ដែលវាច្រើនតែទាក់ទងនឹងជំងឺបេះដូង ឬសួត ។ ប៉ុន្តែអ្នកក៏អាចធ្លាប់មានការ ពិបាកដកដង្ហើមនេះ បណ្តោះអាសន្ន ក្រោយពីហាត់ប្រាណហត់ខ្លាំងដែរ ។
អាការៈសំខាន់ នៃការពិបាកដកដង្ហើម គឺដង្ហើម ឬចង្វាក់ដង្ហើមញ៉ាប់ ។ វាអាចកើតឡើងយូរបំផុតរយៈពេលមួយនាទី ឬពីរនាទីក្រោយពីធ្វើសកម្មភាពខ្លាំងពេក។ ឬវាអាចជាបញ្ហារ៉ាំរ៉ៃមួយ។ អ្នកប្រហែលជាមានអារម្មណ៍ថា មិនអាចស្រូបខ្យល់ចូលសួតគ្រប់គ្រាន់ឡើយ។ ករណីធ្ងនធ្ងរ អ្នកប្រហែលជាយល់ថា ខ្លួនឯងដូចខ្វះអុកស៊ីសែនដកអ៊ីចឹង ។
ការពិបាកដកដង្ហើមអាចធ្វើឲ្យមានអារម្មណ៍ថាតឹងទ្រូងដែរ។ ការពិបាកដកដង្ហើមដែលកើតឡើងក្រោយពីហាត់ប្រាណខ្លាំងគឺអាចស្រួលយល់ទេ។ ប៉ុន្តែចូរស្វែងរកការព្យាបាលភ្លាមបើសិនជាមានអាការៈដូចខាងក្រោមនេះ៖
-ពិបាកដកដង្ហើមជាងធម្មតាក្រោយពីហាត់ប្រាណរួច
-ដកដង្ហើមមិនដល់គ្នាក្រោយពីធ្វើសកម្មភាពធម្មតាៗដែលធ្លាប់តែធ្វើរួចមិនអី
-ចាប់ផ្តើមមានអារម្មណ៍ពិបាកដកដង្ហើមដោយគ្មានហេតុផល
ការហាត់ប្រាណច្រើនតែធ្វើឲ្យពិបាកដកដង្ហើមរយៈពេលខ្លី។
បើសិនជាអ្នកស្ថិតក្នុងស្ថានភាពដែលពិបាកដកដង្ហើមរយៈពេលយូរ ឬពិបាកដកដង្ហើមខ្លាំងដោយមិនដឹងមូលហេតុ នោះវាអាចជាបញ្ហាហើយ។ ការពីបាកដកដង្ហើមិនមែនជាជំងឺទេ តែវាជាអាការៈរបស់ជំងឺណាមួយ។ ខណៈពេលដែលវាគួរតែជារឿងដែលត្រូវការពេទ្យវាយតម្លៃ តែជំងឺដែលអាចនាំឲ្យពិបាកដកដង្ហើមភ្លាមៗ និងត្រូវព្យាបាលបន្ទាន់នោះមានដូចជា៖
-ខ្សោយបេះដូង
-សម្ពាធឈាមចុះទាប
-ជំងឺរលាកសួត
-ជំងឺមានកំណកឈាមចូលក្នុងសួត
-ពុលកាបូនឌីអុកស៊ីត
-ស្រ្តេស ឬថប់អារម្មណ៍
អ្នកក៏ប្រហែលជាធ្លាប់មានអាការៈពិដកដង្ហើមភ្លាមៗហើយបើសិនជាមានដុំអាហារ ឬអ្វីមួយស្ទះក្នុងផ្លូវដង្ហើម។ ការមានរបួសដែលគ្រោះថ្នាក់ដល់សួត ឬធ្វើឲ្យបាត់បង់ឈាមច្រើនក៏នឹងពិបាកដកដង្ហើមដែរ។ យ៉ាងណាមិញ មូលហេតុដែលនាំឲ្យពិបាកដកដង្ហើមជាលក្ខណៈរ៉ាំរ៉ៃអាចមានដូចជា៖
-ជំងឺស្ទះសួតរ៉ាំរ៉ៃ
-ជំងឺរលាកសាច់សួត
-រាងកាយមិនអំណោយផងលល្អ
-ធាត់ជ្រុល
-ជំងឺបេះដូង៕
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)