សុខភាព និង ផ្លូវភេទ

ទីក្រុងហុងកុង នឹងហាមឃាត់ការជក់បារី ឬបារីអេឡិចត្រូនិក នៅទីសាធារណៈ នៅពាក់កណ្តាលឆ្នាំ ២០២៦

China Daily

ហុងកុង ៖ មន្ត្រីសុខាភិបាល កំពូលរបស់ទីក្រុងបាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងហុងកុងនឹង ហាមឃាត់ការកាន់កាប់ និងប្រើប្រាស់ធុងបារីអេឡិច ត្រូនិកនៅទីសាធារណៈ នៅពាក់កណ្តាលឆ្នាំ ២០២៦ ខណៈដែលរដ្ឋាភិបាល បានជំរុញទៅមុខជាមួយនឹងរបៀបវារៈប្រឆាំងនឹងថ្នាំជក់របស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express ។

ការជក់បារីនៅតែជារឿងធម្មតា នៅទីក្រុងហុងកុង ទោះបីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុចិនបានហាមឃាត់ការនាំចូល ផលិត និងលក់បារីអេឡិចត្រូនិច និងផលិតផលថ្នាំជក់ ដែលមានកម្ដៅនាខែមេសា ឆ្នាំ ២០២២ ក៏ដោយ។ លេខាធិការសុខាភិបាល លោក Lo Chung-mau បាននិយាយក្នុងកម្មវិធី ទូរទស្សន៍មួយថា ដើម្បីការពារយុវជនរបស់យើង យើងជឿថាវាដល់ពេលហើយដើម្បីហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច។

លោក Lo បានបន្តថា យើង នឹងចាប់ផ្តើមដោយច្បាប់ប្រឆាំងនឹងការកាន់កាប់ និងការប្រើប្រាស់នៅខាងក្រៅ ។ នៅពេលទីសាធារណៈជន ត្រូវធ្វើការហាមឃាត់ យើងនឹងអនុវត្តវានៅគ្រប់ទីកន្លែង។ លោក Lo បានបន្ថែមថា គោលនយោបាយនេះ បានអនុវត្តជាលើកដំបូង កាលពីឆ្នាំមុន ខណៈការហាមប្រាមលើ បារីអេឡិចត្រូនិច នឹងត្រូវបញ្ជូនទៅសភាក្នុងខែមេសា ជាមួយនឹងគោលដៅ នៃការចូលជាធរមាន នៅពាក់កណ្តាលឆ្នាំ ២០២៦ ។ ការហាមប្រាមនឹងចាប់ផ្តើម ជាមួយកន្លែងសាធារណៈ ព្រោះវានឹងមានបញ្ហាក្នុងការអនុវត្តច្បាប់ជាច្រើននៅតំបន់តាមផ្ទះ ។

អង្គការសុខភាពពិភពលោក បាននិយាយកាលពីឆ្នាំមុនថា ប្រទេសប្រហែល ៣៥ បានហាមឃាត់ការលក់បារីអេឡិចត្រូនិច។ អាជ្ញាធរហុងកុងសង្ឃឹមថា នឹងកាត់បន្ថយអត្រាប្រេវ៉ាឡង់ នៃការជក់បារីមកត្រឹម ៧.៨ភាគរយនៅឆ្នាំនេះ ធ្លាក់ចុះពី ៩.១ភាគរយ ឆ្នាំ ២០២៣។

យោងតាមច្បាប់ឆ្នាំ ២០២២ បាននិយាយថា អ្នកណាម្នាក់នៅទីក្រុងហុងកុង ដែលនាំចូលបារីអេឡិចត្រូនិច អាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៧ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ លានដុល្លារហុងកុង (១៥៧,០០០ដុល្លារ) ខណៈអ្នកលក់ និងអ្នកផលិតអាច ជាប់គុករហូតដល់ ៦ខែ។

លោក Lo បានបញ្ជាក់ថា មនុស្សជាច្រើន ដែលនៅតែជក់បារីនៅក្នុងទីក្រុងហុងកុង ពឹងផ្អែកលើការនាំចូលខុសច្បាប់ ហើយថា បារីអេឡិចត្រូនិច ឬបារីបានក្លាយទៅជាឧបករណ៍ សម្រាប់ការប្រើប្រាស់ គ្រឿងញៀនកម្សាន្ត ៕

Most Popular

To Top