សុខភាព និង ផ្លូវភេទ

ភេសជ្ជៈ៩ប្រភេទជួយ កាត់បន្ថយការ ប្រឈមនឹង ជំងឺគាំងបេះដូង

HealthLine

ជំងឺគាំងបេះដូង គឺជាជំងឺគ្រោះថ្នាក់ម្យ៉ាង ដែលអាចគំរាមកំហែង ដល់អាយុជីវិតយើងបាន ។ ក្រៅពីការ ថែរក្សាសុខភាព អោយបានល្អ ដោយរក្សាទម្លាប់នៃការហាត់ប្រាណ និង ទទួលទានរបបអាហារ ដែលផ្តល់ផលល្អចំពោះសុខភាព យើងក៏មានផងដែរនូវវិធានការណ៍ ក្នុងការបង្ការវា ។ក្នុងនោះ គេជឿថា មានភេសជ្ជៈ៩ប្រភេទ ដែលអាចជួយអ្នក ក្នុងការកាត់បន្ថយនូវ អត្រាប្រឈមនឹងជំងឺគាំងបេះដូងនេះបានផងដែរ។ ភេសជ្ជៈទាំងនោះ រួមមានដូចជា៖

១.ទឹក
ទឹកគឺជា ភេសជ្ជៈដ៏ល្អឥតខ្ចោះម្យ៉ាង ដោយសារតែមានកាឡូរីក្នុងកម្រិតសូន្យ និង ជួយបំពេញជាតិទឹក ក្នុងរាងកាយអ្នក បាន១០០ភាគរយ។ អ្នកគួរ ធ្វើការកំណត់គោលដៅ ក្នុងការផឹកទឹកអោយបាន ពី ៦ ទៅ ៨កែវ ក្នុងមួយថ្ងៃ។ ប្រសិនបើអ្នកមិនចូលចិត្តទឹកសាបធម្មតា នោះអ្នក អាចធ្វើការបន្ថែមនូវ ក្រូចឆ្មារ ឬ ទឹកឃ្មុំបន្តិច ចូលទៅក្នុងនោះ ។

២. ទឹកដោះគោ
ទឹកដោះគោ ដែលមានជាតិខ្លាញ់ទាប ឬ ទឹកសណ្តែក ក៏ជាជម្រើស នៃភេសជ្ជៈដែលអាច ផ្តល់អោយអ្នកនូវសុខភាពល្អ បានផងដែរ ទន្ទឹមនឹងនេះ វាពិតជាមានអត្ថប្រយោជន៍ចំពោះ អ្នកដែលមិនបានទទួល ជាតិកាល់ស្យូមគ្រប់គ្រាន់។ ដូច្នេះ ទឹកដោះគោមួយកែវ ពិតជាមានគុណសម្បត្តិ ចំពោះ សុខភាពរបស់យើងរាល់គ្នា។ ប្រសិនបើអ្នក ជ្រើសរើសយកទឹក សណ្តែក នោះអ្នកគួរស្វែងរកប្រភេទណា ដែលមានផ្ទុកបន្ថែមនូវជាតិកាល់ស្យូម ក្នុងនោះផងដែរ។ អ្នកអាចជ្រើសរើស យកទឹកដោះគោ ដែលមានជាតិខ្លាញ់ទាប ប្រសិនបើអ្នកកំពុង តែព្យាយាមសម្រកកម្រិតកូឡេស្តេរ៉ូល នៅក្នុងរាងកាយ។

៣. ទឹកផ្លែឈើប្រអប់ ឬ ទឹកផ្លែឈើក្រឡុក
នៅពេលដែល អ្នកសម្រេចចិត្ត ទទួលទានទឹកផ្លែឈើប្រអប់ នោះអ្នកគួរជ្រើសរើសយក ទឹកផ្លែឈើធម្មជាតិស្រស់សុទ្ធ ដែលគ្មានបន្ថែមជាតិស្ករ។

៤. ទឹកតែ
ទឹកតែត្រូវបានគេជឿថា វាអាចជួយកាត់បន្ថយ នូវការប្រឈមគ្រោះថ្នាក់ ទៅនឹងជំងឺដាច់សសៃឈាមក្នុងខួរក្បាល ជំងឺមហារីកមួយចំនួន និង ជំងឺបេះដូងបានផងដែរ ។ តាមការសិក្សាស្រាវជ្រាវ បានរកឃើញថា អ្នកដែលបានផឹកទឹកតែ ប្រមាណ៣កែវ ក្នុងមួយថ្ងៃ គឺអាចបន្ថយនូវ អត្រាប្រឈមនឹងជំងឺគាំងបេះដូងនេះ បានដល់ ១១ភាគរយ។

៥. ភេសជ្ជៈសម្រាប់អ្នកហាត់កីឡា
ភេសជ្ជៈបំប៉នកម្លាំង សម្រាប់កីឡាករ គឺមានជាតិកាឡូរីទាប ជាងទឹកផ្លែឈើ ឬ ទឹកសូដា។ តែទោះជាយ៉ាងណាក៏ដោយ ពួកវា មិនមានសារធាតុបំប៉នចិញ្ចឹមគ្រប់គ្រាន់ដូចជា ទឹកផ្លែឈើ ឬ ទឹកដោះគោនោះទេ ។ ដូចនេះ ទឹកសាបធម្មតា គឺនៅតែជាជម្រើសដ៏ល្អ សម្រាប់អ្នក ក្នុងការបង្គ្រប់ជាតិទឹក ក្នុងរាងកាយ មកវិញ ប្រសិនបើអ្នក ធ្វើសកម្មភាពហាត់ប្រាណ តិចជាងរយៈពេល ៦០នាទីនោះ។

៦.កាហ្វេ
កាហ្វេ ត្រូវបានគេអោយ ចំណាត់ថ្នាក់ ថាជាភេសជ្ជៈផ្តល់ថាមពលដល់បេះដូង ប៉ុន្តែប្រសិនបើវា ត្រូវបានបន្ថែមជា មួយជាតិក្រែម ឬ ស្ករ នោះវានឹង ផ្តល់ផលអាក្រក់ដល់របបអាហាររបស់អ្នកវិញ។ កាហ្វេ ដែលមានជាតិក្រែម អាចមានផ្ទុកកាឡូរី ត្រឹមចន្លោះពី ៣០០ ទៅ ៥០០កាឡូរី គឺអាស្រ័យទៅ តាមជម្រើសរបស់អ្នក ។ តែទោះជាយ៉ាងណាក៏ដោយ វាមាននូវប្រភេទ កាហ្វេដែលមានជាតិកាឡូរីទាប ដែលមានដាក់លក់នៅតាមទីផ្សារ ដូចជាប្រភេទកាហ្វេខ្មៅសុទ្ធជាដើម ។

៧. ស្រា
ជារឿយៗ ស្រាត្រូវបានគេប៉ាន់ប្រមាណ ថាវាជាប្រភពនៃកាឡូរី។ សហព័ន្ធអ្នកទទួលទានស្រានៅក្នុងប្រទេសអាមេរិក បានបង្កើតនូវ តារាងដែលបង្ហាញ ពីការផ្ទុកនូវជាតិកាឡូរី នៅក្នុងស្រាជាច្រើន ប្រភេទ ដែលមានដាក់លក់នៅ តាមទីផ្សារនានា។អ្នកក៏ត្រូវ ពិចារណាផងដែរ នូវ គ្រឿងបន្ថែម ដែលអ្នកនឹងត្រូវប្រើជាមួយវា ព្រោះថាវាអាចនឹងបន្ថែម ឬ ធ្វើអោយជាតិកាឡូរីនៅក្នុងកើនឡើងពីរដង បានថែមទៀត ។

៨. ភេសជ្ជៈប៉ូវកម្លាំង
ក្រុមអ្នកសិក្សាស្រាវជ្រាវ ជាការពិតបាគិតថា អ្នកដែលផឹកទឹកសូដា គឺហាក់នឹង កាត់បន្ថយនូវ ការទទួលយកនូវ សារជាតិបំប៉នសំខាន់ៗ ដូចជាវីតាមីនC វីតាមីនA, folate ម៉ាញ៉េស្យូម និង កាល់ស្យូម ។ វាជាការល្អបំផុត ប្រសិនបើអ្នកអាចចៀសវាងបានពី ភេសជ្ជៈទាំងនេះ តាមដែលអាចធ្វើបាន ព្រោះថា ភេសជ្ជៈ ដែលមានជាតិស្ករ ប្រមាណជា១០ស្លាបព្រាកាហ្វេ ក្នុងមួយកំប៉ុង គឺអាចនឹងបង្ហាញយ៉ាងច្បាស់ថា វាពិតជផ្តល់ផលរំខាន ដល់សុខភាពរបស់អ្នកបាន។

៩. ទឹកសូដាសម្រាប់អ្នកដែលចង់សម្រកទម្ងន់
ប្រសិនបើអ្នក មានបំណងក្នុងការសម្រកទម្ងន់ នោះភេសជ្ជៈប្រភេទនេះ គឺជាជម្រើសដ៏សាកសម តែទោះជាយ៉ាងណាក្តី អ្នកគួរធ្វើការទទួលទានវា ក្នុងបរិមាណមួយសមស្រប ( ១ដង ក្នុងមួយសប្តាហ៍) តាមដែលជាតិស្ករសិប្បនិម្មិតទាំងនេះ គឺពិតជាមិនល្អ ចំពោះសុខភាព ជាទូទៅរបស់អ្នកឡើយ ៕
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top