សុខភាព និង ផ្លូវភេទ

អារម្មណ៍មិនល្អ អាហារទាំង៧ប្រភេទ អាចជួយអ្នកបាន

មានអ្នកខ្លះនៅពេល ដែលមានអារម្មណ៍មិនល្អ តែងតែរត់ទៅបរិភោគ អាហារជាច្រើន ដែលអាចធ្វើឲ្យខ្លួនឯង មានអារម្មណ៍ល្អឡើងវិញ តើអាហារពិត ជាអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អមែនឬ? ខាងក្រោមនេះយើងខ្ញុំ នឹងប្រាប់អ្នកពីអាហារ ទាំង៧ប្រភេទដែលអាច ធ្វើឲ្យអ្នកសប្បាយចិត្តបាន។

សូកូឡា
សូកូឡាគឺជាអាហារ ដែលនារីចូលចិត្តបំផុត ជាពិសេសនៅពេល ដែលឈឺពោះពេលមករដូវ វាអាចជួយកាត់បន្ថយ អាការៈឈឺចុកចាប់ទាំងនោះបាន ដូចនេះពេលដែលអ្នកមានអារម្មណ៍មិនល្អ អ្នកក៏អាចបរិភោគវាដូចគ្នា នោះអ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ ប៉ុន្តែអ្នកមិនត្រូវពិសារហួសកំណត់ឡើយ ព្រោះវាអាចធ្វើឲ្យអ្នកឡើងទម្ងន់បាន។

ពពួកសណ្តែក
នៅពេលដែលអ្នកមិនសប្បាយចិត្ត អ្នកអាចសាកល្បងបរិភោគ ពពួកសណ្តែកជាច្រើនប្រភេទបាន ឬអ្នកអាចបរិភោគផ្លែ ឈើបានដូចគ្នា វាមិនត្រឹមតែអាចធ្វើឲ្យអ្នកសប្បាយចិត្តនោះទេ ថែមទាំងអាចធ្វើឲ្យអ្នកមិន ឡើងទម្ងន់ទៀតផង។

បន្លែ
បន្លែក៏អាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អដែរ ថ្វីត្បិតតែបង្អែម និងអាហារដែលបំពងខ្លាញ់អាចធ្វើឲ្យអ្នកសប្បាយចិត្តលឿន ប៉ុន្តែអ្នកមិនអាចបរិភោគច្រើនឡើយ ព្រោះវាអាចធ្វើឲ្យអ្នកឡើងទម្ងន់ និងមានជំងឺទៀតផង។

ពពួកត្រី
ត្រីគឺជាអាហារដែលអាចធ្វើឲ្យអ្នកមានសុខភាពល្អ វាក៏អាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អដូចគ្នា មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងអាចធ្វើឲ្យអ្នកមានសម្រស់ស្អាតទៀតផង ដូចនេះពេលដែលអ្នកមិនសប្បាយចិត្ត អ្នកអាចពិសារត្រីបាន ព្រោះវាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នក ។
ដូង
នៅពេលដែលអ្នកមាន សម្ពាធក្នុងអារម្មណ៍ធ្ងន់ធ្ងរ អ្នកអាចហិតក្លិន នៃដូងបាន នោះវានឹងជួយរំសាយសម្ពាធទាំងនោះ ថែមទាំងជួយធ្វើឲ្យបេះដូងអ្នកលោតយឺតទៀតផង។
តែ
តែគឺជាភេសជ្ជៈម្យ៉ាងដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ដូចនេះហើយទើបមនុស្សគ្រប់រូប ចូលចិត្តផឹកតែនៅពេលថ្ងៃ៕
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top