រឿងមួយដែលក្រុមវេជ្ជបណ្ឌិតនឹងធ្វើនៅពេលអ្នកមិនសូវស្រួលខ្លួនគឺត្រូវពិនិត្យមើលសីតុណ្ហភាពអ្នកដោយប្រើទែរម៉ូម៉ែត្រ។ គាត់ព្យាយាមពិនិត្យមើលថា តើអ្នកក្តៅខ្លូនដែរឬទេ។
នៅពេលមានសុខភាពល្អ រាងកាយរបស់អ្នកមានសីតុណ្ហភាពជាមធ្យមចំនួន៣៧ អង្សាសេ។
ជំងឺមួយចំនួនធ្វើឲ្យសីតុណ្ហភាពកើនឡើង ហើយយើងហៅសីតុណ្ហភាពដែលកើនខ្ពស់នោះថា ជំងឺគ្រុនក្តៅ។
ដោយឡែក ក្រុមវេជ្ជបណ្ឌិតបានបង្ហាញថា ពេលខ្លះជំងឺគ្រុនក្តៅពិតជាបានជួយយើងឲ្យប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺ។ពីព្រោះវា ធ្វើឲ្យប្រព័ន្ធសរីរាង្គនៅក្នុងរាងកាយសំខាន់ៗ មានដំណើរការទៅយ៉ាងលឿន ដោយ រាងកាយបានផលិតអ័រម៉ូន អង់ស៊ីម និងកោសិកាឈាមយ៉ាងច្រើនផងដែរ។
អ័រម៉ូន និងអង់ស៊ីមគឺជាសារធាតុគីមីដ៏មានប្រយោជន៍នៅក្នុងរាងកាយរបស់យើង ហើយនៅពេលយើងមានជំងឺ វាត្រូវធ្វើការយ៉ាងខ្លាំង។
មិនត្រឹមតែប៉ុណ្ណោះ កាលណា ឈាមរបស់យើងរត់កាន់តែលឿន យើងដកដង្ហើមកាន់តែញាប់ ដូច្នេះយើងបញ្ចេញកាកសំណល់និងសារធាតុពុលនៅក្នុងប្រព័ន្ធរាងកាយរបស់យើង។
គួរបញ្ជាក់ដែរថា ទោះជាវាមានតួនាទីសំខាន់ដើម្បីកំចាត់ជំងឺគ្រុនក្តៅបានឆាប់រហ័សតាមដែលអាចទៅបានក៏ដោយ ក៏វាបានបំផ្លាញប្រូតេអ៊ីនដែឡសំខាន់នៅក្នុងរាងកាយរបស់អ្នកដែរ។
ដោយ៖ ហង្ស សុបញ្ញា
