ស្ទីលក្នុងការតែងក្រចករបស់ស្រ្តីម្នាក់ៗអាចមិនដូចគ្នា ។ អ្នកខ្លះចូលចិត្តក្រចកវែង អ្នកខ្លះចូលចិត្តក្រចកខ្លី ព្រោះវាងាយស្រួលថែទាំ។ ប៉ុន្តែទោះបីជាអ្នក ចូលចិត្តបែបណាក៏ដោយ រឿងសំខាន់ដែលធ្វើឲ្យក្រចក អ្នកមានសោភ័ណភាពនោះ ពុំស្ថិតនៅលើការវែងរបស់ក្រចកនោះទេ ក្រចកដែលវែងពេក ឬខ្លីពេកក៏មិនស្អាតដែរ តែក្រចកដែលវែង ល្មមមានភាពរលោងភ្លីថ្លា តាមធម្មជាតិជាក្រចកដែលមានសុខភាពល្អ និងធ្វើឲ្យមើលទៅស្អាត មិនគួរឲ្យជឿពាក្យដែលគេនិយាយ”បើចង់មើលថា នរណាមានសុខភាពល្អ និងចេះក្សាអនាម័យឬអត់ ត្រូវមើលត្រង់ក្រចកដៃ ជើងជាសំខាន់” ។
អាថ៍កំបាង ៨ចំណុច ដើម្បីក្រចកស្អាត៖
- កាត់ និង ច្រឹបស្បែកបរិវេណក្រចកឲ្យបានរៀបរយ។
- ទុកឲ្យក្រចកសម្រាក ២ ទៅ ៥នាទី ទើបលាងក្រចកនិងត្រាំដៃក្នុងទឹកក្តៅឧណ្ណៗផ្សំជាមួយទឹកសាប៊ូ យ៉ាងតិច ២នាទី។ បន្ទាប់មកប្រើច្រាស់ខាត់ក្រចក និងសំអាតវត្ថុកខ្វក់ក្នុងក្រចក និងកោសិកាស្បែកដែលខូច។
- ប្រើឈើរុំសំឡី ជ្រលក់ឡេឬប្រេងលាបត្រង់បរិវេណស្បែកជុំវិញក្រចក ដែលមានសភាពយ៉ាប់
- ប្រើក្រដាស់ខាត់ ខាត់ក្រចកឲ្យស្អាត។
- ជូតឡេ ឬ ប្រេងចេញពីក្រចក ដោយប្រើទឹកថ្នាំលាងក្រចក។ បន្ទាប់មករងចាំឲ្យក្រចកស្ងួតដោយខ្លួនឯងតាមធម្មជាតិ។
- លាបទឹកថ្នាំរលោង ស្រោបក្រចកស្តើងៗ ២ដង។
- លាបក្រែមបំរុងក្រចកម្តងទៀត ជាការបញ្ចប់
- ទុកឲ្យក្រចកស្ងួតខ្លួនឯង តាមធម្មជាតិម្តងទៀត។
ធ្វើបានត្រឹមប៉ុណ្ណេះក្រចក របស់អ្នកនឹងស្អាតរលោងភ្លឺថ្លា ឬ បើចង់លាបពណ៌ក៏អាចធ្វើបានតាមការចូលចិត្ត។
ដោយ៖ ហង្ស សុបញ្ញា
