សុខភាព និង ផ្លូវភេទ

អាហាររក្សារាងរៅ របស់អ្នកអោយ កាន់តែទាក់ទាញ

New York Post

១-ផឹកទឹកស្អាតឲ្យបានច្រើនៈ យ៉ាងហោចណាស់ ១ថ្ងៃ ២លីត្រ ឡើងទៅ។

២-អាហារដែលទទួលទានៈ គួរតែជាពួកសម្ល បន្លែផ្សេងៗដែលសំបូរ ទៅដោយជាតិវីតាមីន និងខនិជ។ ដោយសារតែអាហារប្រភេទនេះ ជាអាហារដែលផ្តល់ថាមពលរាងកាយតិច ដែលមិនបង្កឲ្យកើតការ សន្សំរបស់កសិកាខ្លាញ់។ វីតាមីន និងខនិជ ជាសារធាតុជួយឲ្យរាងកាយដុត បំផ្លាញសារធាតុខ្លាញ់ស្រួលឡើងទៀតផង ។ ជាងនេះទៅទៀត ជាតិសរសៃកាកអាហារក្នុងបន្លែ នឹងជួយឲ្យរហ័សឆ្អែត និងបឺតស្រូបយកជាតិខ្លាញ់លើស ហើយបញ្ចេញចូលទៅជាមួយកាកសំណល់អាហារ។

៣-ទទួលទានអាហារពីធញ្ញជាតិៈ មិនថា អង្ករសំរូប ពោត សណ្តែក ល្ង មើមត្រាវ មើមដំឡូងមី ដែលស្ថិតនៅក្នុងក្រុមកាបូហៃដ្រេត តែជាកាបូហៃដ្រេត សុំាញុំាំ ដែលរាងកាយត្រូវការពេលវេលាក្នុងការរំលាយ និងស្រូបយកសារធាតុនេះ។ ដូច្នេះទើបវាធ្វើឲ្យឆ្អែតយូរ ហើយផ្តល់ថាមពលយូរ ជាងការទទួលទានអង្ករ ឬម្សៅដែលកិនសស្អាត។ ជាងនេះទៅទៀតនោះ ធញ្ញជាតិជាច្រើនប្រភេទ មានជាតិប្រូតេអ៊ីន វីតាមិន ខនិជ និងជាតិកាកសរសៃអាហារ ដែលចាំបាច់ ចំពោះរាងកាយស្ទើរតែគ្រប់សព្វទៀតផង។

៤-ទទួលទានផ្លែឈើស្រស់ផ្សេងៗ ឲ្យបានច្រើន លើកលែងតែធុរេន ហើយជំនួស ដោយនំផ្អែមឬ នំពារផ្សេងៗ។
ធ្វើបានយ៉ាងនេះ ធានាថារាងរៅរបស់អ្នកនឹង ស្រស់ស្អាតសមសួនដូចចិត្តប៉ងប្រាថ្នា ដោយមិនចាំបាច់ពឹងពាក់ថ្នាំបញ្ចុះទម្ងន់នានា។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top