សុខភាព និង ផ្លូវភេទ

អាហារ ០៥ មុខអ្នកអាចញ៉ាំ បានច្រើនដោយមិនធាត់

medium

បញ្ហាគឺថាអាហារខុសគ្នា អាចមានឥទ្ធិពលខុសគ្នា យ៉ាងខ្លាំងទៅលើភាពអត់ឃ្លាន និងការឆ្អែត។
ឧទាហរណ៍នំខេកចំនួន ៥០០ កាឡូរី អាចធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែត ប៉ុន្តែ អ្នកអាចទទួលទានសាច់ ទ្រូងមាន់ ២០០ កាឡូរី ដោយមានអារម្មណ៍ថា ឆ្អែតដូចគ្នា ។
ដូច្នេះការសម្រកទម្ងន់ មិនមែនសុទ្ធតែត្រូវ តមមិនញុំាអាហារនោះទេ។ ផ្ទុយទៅវិញវាជាការជ្រើសរើស អាហារត្រឹមត្រូវដែលធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែត ចំពោះបរិមាណកាឡូរីតិចបំផុត។
នេះជាអាហារចំនួន ០៥ ដែលអ្នកអាចញ៉ាំ បានច្រើនដោយមិនធាត់។
១.ដំឡូងស្ងោរ
ដោយសារតែដំឡូងផ្ទុក ជាតិស្ករខ្ពស់ មនុស្សជាច្រើនជៀសវាងការទទួលទានដំឡូង នៅពេលព្យាយាមសម្រកទម្ងន់ ប៉ុន្តែវាមិនពិតដូចពួកគេបានគិតនោះទេ។
ដំឡូងទាំងមូលផ្ទុកទៅដោយវីតាមីន និងជាតិសរសៃ និងសារធាតុសំខាន់ៗដទៃទៀតដែលជួយឱ្យអ្នកមានអារម្មណ៍ឆ្អែត។
២.ស៊ុតទាំងមូល
ស៊ុតគឺជាអាហារដែលជួយឲ្យយើងមានសុខភាពល្អមិនគួរឱ្យជឿ និង ផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗមួយចំនួនជាច្រើន។
ស៊ុតគឺជាប្រូតេអ៊ីនពេញលេញមានន័យថាវាផ្ទុកអាស៊ីដអាមីណូសំខាន់ៗទាំង ៩ ដែលជួយផ្គត់ផ្គង់សារពាង្គកាយឲ្យមានសុខភាពល្អ ។

៣ស្រូវសាលី
ស្រូវសាលីគឺជាប្រភេទ
ធញ្ញជាតិ ដែលត្រូវបានគេញ៉ាំ ជាញឹកញាប់ សម្រាប់អាហារពេលព្រឹក។
នេះភាគច្រើនដោយសារតែវាសម្បូរជាតិសរសៃខ្ពស់ និង ឆាប់មានអារម្មណ៍ឆ្អែត។
ស្រូវសាលី គឺជាប្រភពដ៏ល្អ នៃជាតិសរសៃរលាយ ដែលគេហៅថា beta-glucan ដែលជួយសម្រួលដល់ការរំលាយអាហារ ។

៤.ផ្លែប៉ោម
ផ្លែប៉ោមគឺជាផ្នែកសំខាន់មួយ នៃរបបអាហារ ដែលមានសុខភាពល្អ។
ផ្លែប៉ោមមានសារជាតិ pectin ដែលជាជាតិសរសៃរលាយ ដែលធ្វើឱ្យការរំលាយអាហារ មានលក្ខណៈធម្មតាពួកគេ ជួយឱ្យអ្នកមានអារម្មណ៍ឆ្អែត ។

៥.ត្រី
ត្រីសំបូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ អាចបង្កើនការឆ្អែតចំពោះអ្នកដែលលើសទម្ងន់ឬធាត់ ។

    ដោយ៖ ហង្ស សុបញ្ញា

    Most Popular

    To Top