សុខភាព និង ផ្លូវភេទ

វីតាមីន C និងវីតាមីន E រួមគ្នាអាចកម្ចាត់ជំងឺ វង្វេងបានឬទេ?

ការប្រើប្រាស់សារធាតុជំនួយ ពពួកអង់ទីអុកស៊ីដង់ ដូចជាវីតាមីន C និង E រួមបញ្ចូលគ្នាអាចជួយមនុស្ស ចាស់កាត់បន្ថយការប្រឈមមុខ នឹងការកើតជំងឺវង្វេង ។ ការស្រាវជ្រាវជាថ្មីមួយបានឲ្យដឹងថា
វីតាមីនទាំង២ មានសកម្មភាពជំរិញគ្នា ដើម្បីបង្ការជំងឺខួរក្បាល ដែលទាក់ទងនឹងវ័យចាស់នេះ។

ទោះបីជារកឃើញនៃការសិក្សានេះ មិនទាន់ឈានដល់ការយល់ស្របថា មានការប្រឈមមុខតិចតួចណាស់ ក្នុងការប្រើប្រាស់វីតាមីនដោយពួក គេបានជឿជាក់ថា វាមានអត្ថប្រយោជន៍សម្រាប់សុខភាព។

បណ្ឌិតវេជ្ជសាស្រ្ត ម៉ារីលីន អាល់ប៊ឺត អ្នកនាំពាក្យសមាគម នៃជំងឺវង្វេង បានឲ្យដឹងថាៈ “ពិតជាមានការណែនាំ អំពីអត្ថប្រយោជន៍ នៅក្នុងការសិក្សានេះ និងការសិក្សាផ្សេងទៀតរបស់វីតាមីន E ។ ខ្ញុំសូមណែនាំឲ្យប្រើវីតាមីន E
ព្រោះថាទោះជាយ៉ាងណាផល់ប៉ះពាល់បន្ទាប់បន្សំរបស់វាមានតិចណាស់។”

ការសិក្សាមុនបានបង្ហាញឲ្យដឹងថា វីតាមីនជា អង់ទីអុកស៊ីដង់ ជាពិសេសវីតាមីន E ពន្យឺតការវិវត្តន៍ នៃជំងឺវង្វេង តាមរយៈការកម្រិតការខូតខាតបង្កដោយរ៉ាឌីកាល់សេរី។

ការខូខាតបែបនេះ ត្រូវបានគេជឿជាក់ថា ជាមូលហេតុចម្បង នៃជំងឺវង្វេង ។ នៅក្នុងការសិក្សា ដែលរាយការណ៍ថ្មីនេះ អ្នកស្រាវជ្រាវ ពីសាកលវិទ្យាល័យ John Hopkins បានពិនិត្យទៅលើទំនាក់ទំនងរវាងការប្រើសារធាតុបំប៉ន
និងការប្រឈមមុខនឹងជំងឺវង្វេង ដោយធ្វើទៅលើអ្នកមានវ័យចាប់ពី ៦៥ឆ្នាំឡើង
និងស្ថិតនៅក្រោមការតាមដានជាច្រើនឆ្នាំ។

កម្រិតអនុញ្ញាតឲ្យប្រើប្រចាំថ្ងៃចំពោះវីតាមីន E គឺ ២២ឯកតាអន្តរជាតិ ឯវីតាមីន C ៧៥។ ជាធម្មតា វីតាមីនចម្រុះបច្ចុប្បន្នមានផ្ទុកវីតាមីន E ដល់ទៅ 1000 IU និងវីតាមីន 1000 មីលីក្រាម។

Most Popular

To Top