ខាងក្រោមនេះគឺជាផ្លែឈើដ៏អស្ចារ្យមួយចំនួន ដែលអ្នកគួរតែញ៉ាំឲ្យបានច្រើនពីព្រោះវាពិតជាមាន ប្រយោជន៍សម្រាប់សុខភាពទូទៅរបស់អ្នក ហើយវាក៏ងាយស្រួលក្នុងការញ៉ាំ រៀបចំញ៉ាំនិងរកទិញ ផងដែរ ។
១. ផ្លែប៉ោមសំបូរជាតិសរសៃវិតាមីន C និង អង់ទីអុកស៊ីដង់ ។ ផ្លែប៉ោមជាជម្រើសដ៏ល្អបំផុតសម្រាប់ អ្នកចង់ញ៉ាំអាហារសម្រន់បែបឆ្អែតៗ ។
២. ផ្លែប័រអាចនិយាយថាខុសគ្នាពីផ្លែឈើដទៃបន្តិចពីព្រោះតែវាសំបូរជាតិខ្លាញ់ល្អ ។ ផ្លែប័រមានជាតិ ក្រែមរសជាតិឆ្ងាញ់សំបូរជាតិសរសៃប៉ូតាស្យូម និង វីតាមីន C
៣. ផ្លែចេកជាប្រភពដ៏ល្អបំផុតនៃ ប៉ូតាស្យូម ។ ចេកក៏សំបូរជាតិសរសៃ និង វីតាមីន B6 ផងដែរ ។
៤. បឺរីខៀវមិនត្រឹមតែឆ្ងាញ់នោះទេប៉ុន្តែវាជាប្រភពដ៏ល្អបំផុតនៃ អង់ទីអុកស៊ីដង់ ។
៥. ក្រូចជាប្រភពនៃ វីតាមីន C ជាតិសរសៃ និង អង់ទីអុកស៊ីដង់ ។
៦. ស្ត្របែរី មានសារធាតុចិញ្ចឹមជាច្រើន ។ ស្ត្របែរី មានវីតាមីន C ជាតិសរសៃ និង ម៉ង់ហ្កាណែស ។
ដោយ៖ ហង្ស សុបញ្ញា
