ជាតិសរសៃពិតជាសំខាន់ណាស់ សំរាប់សុខភាពរបស់អ្នក វាជួយឱ្យក្រពះរបស់អ្នករំលាយ អាហារបានងាយស្រួល ដើម្បីឲ្យពោះវៀនធំ របស់អ្នកងាយ និងបញ្ចេញកាកសំណល់ និងបាតេរីអាក្រក់ដែលតោង ជាប់ពោះវៀនធំ ចេញមកតាមកាកសំណល់ ហើយវា និងទៅចិញ្ចឹមបាក់តេរីល្អ ក្នុងពោះវៀនរបស់អ្នកវិញ ធ្វើឲ្យការបញ្ចេញកាកសំណល់ មានភាពងាយស្រួល ។
ប្រភេទជាតិសរសៃ មួយចំនួន ក៏អាចជួយលើកកម្ពស់ការសម្រកទម្ងន់ កម្រិតជាតិស្ករ នៅក្នុងឈាមឲ្យថយចុះ និងប្រឆាំងនឹងការ ទល់លាមកផងដែរ ។ អាហារូបត្ថម្ភនិងរបបអាហារ ប្រចាំថ្ងៃរបស់អ្នក គួរទទួលទានជាតិ សរសៃប្រហែល ១៤ ក្រាមសម្រាប់រាល់ ១០០០ កាឡូរី នៅពេលដែលអ្នកទទួលទានរាល់ថ្ងៃ ។ ជាតិសរសៃប្រហែល ២៤ ក្រាមសម្រាប់ស្ត្រី និង ៣៨ ក្រាមសម្រាប់បុរស ។ ការទទួលទានអាហារដែលមានជាតិសរសៃអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖
១.កាត់បន្ថយកូលេស្តេរ៉ុល
២.លើកកម្ពស់ទំងន់ ឲ្យមានសុខភាពល្អ
៣.បន្ថែមបរិមាណច្រើនទៅបំពង់រំលាយអាហារ
៤.ជំរុញការគ្រប់គ្រងជាតិស្ករក្នុងឈាម
៥.កាត់បន្ថយហានិភ័យ នៃជំងឺមហារីកក្រពះពោះវៀន
ហើយអ្នកអាចរករបបអាហារ ដែលមានជាតិសរសៃ ដែលមានទាំង ២២ នៅក្នុងអាហារទាំងនេះ
១) Pears ទទួលទាន ៣ ក្រាម ក្នុង១ថ្ងៃ ផ្លែ Pear គឺជាប្រភពផ្លែឈើល្អបំផុតមួយនៃជាតិសរសៃ។
២) Strawberries ទទួលទាន ២ ក្រាម ក្នុង១ថ្ងៃ ទទួលបាន នៅជាតិសរសៃ វីតាមីន C និងសារធាតុប្រឆាំង អុកស៊ីតកម្ម ដ៏មានឥទ្ធិពលផ្សេងៗ ។
៣) Avocado ទួលទាន ៦ ក្រាម ក្នុង១ថ្ងៃ និងជំនួសឱ្យការផ្ទុកជាតិស្ករខ្ពស់វាផ្ទុកទៅដោយខ្លាញ់ល្អ ជាមួយជាតិសរសៃ និង ផ្លែបឺរមាន វីតាមីន C ប៉ូតាស្យូម ម៉ាញេស្យូម វីតាមីន E និងវីតាមីន B ជាច្រើន។
៤) Apples ទួលទាន ២ ក្រាម ពួកវាក៏មានជាតិសរសៃខ្ពស់ដែរ។
៥) Raspberries ទួលទាន ៦ ក្រាម អ្នកមិនត្រឹមតែទទួលបានជាតិសរសៃទេ ពួកវាមានផ្ទុកវីតាមីន C និងម៉ង់ហ្គាណែស ថែមទៀត។
៦) Bananas ទួលទាន ២,៦ ក្រាម ចេកគឺជាប្រភព ដែលមានសារធាតុចិញ្ចឹម ជាច្រើនរួមមានវីតាមីន C វីតាមីន B6 និងប៉ូតាស្យូម បន្ថែមពីលើជាតិសរសៃ ។
៧) Carrots ការ៉ុតគឺជាបន្លែប្ញស ដែលមានជីវជាតិខ្ពស់ ទួលទាន ២,៨ ក្រាម វាមានវីតាមីន K វីតាមីន B6 ម៉ាញ៉េស្យូមនិងបេតាការ៉ូទីនដែលជាអង់ទីអុកស៊ីដង់ដែលប្រែទៅជាវីតាមីន A ក្នុងខ្លួនអ្នក ជាមួយជាតិសរសៃ។
៨) Broccoli ទួលទាន ២,៦ ក្រាម វាផ្ទុកទៅដោយវីតាមីន C, វីតាមីន K វីតាមីន B, ប៉ូតាស្យូម, ជាតិដែកនិងម៉ង់ហ្គាណែស ហើយមានផ្ទុកនូវ សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹម ដែលប្រឆាំងនឹងជំងឺមហារីកបាន និងបង្កើនជាតិសរសៃ ក្នុងរាងកាយ។
៩) Kidney beans ទួលទាន ៦,៨ ក្រាម សណ្តែកក្រហម គឺជាប្រភេទសណ្ដែកផ្ទុកទៅដោយប្រូតេអ៊ីន ផ្អែកលើរុក្ខជាតិនិងសារធាតុចិញ្ចឹមផ្សេងៗ ជាមួយជាតិសរសៃ ។
១០) Split peas ទួលទាន ៨,៣ ក្រាម ត្រូវបានគេធ្វើឲ្យស្ងួតរួចវិញខ្ចប់ជាអាហារសំរន់ញ៉ាំលេង ប៉ុន្ដែសណ្ដែកនេះក៏មានជាតិសរសៃខ្ពស់ផងដែរ។
១១) Oats ទួលទាន ១០,១ ក្រាម Oats ស្ថិតក្នុងចំណោមអាហារ គ្រាប់ធញ្ញជាតិ ដែលមានសុខភាពល្អបំផុត នៅលើពិភពលោក។ ពួកគេមានវីតាមីនជាតិរ៉ែនិងសារធាតុប្រឆាំង អុកស៊ីតកម្មខ្ពស់ណាស់។
១២) Popcorn ទួលទាន ១៤,៤ ក្រាម សំរាប់អ្នកចង់បង្កើនការញ៉ាំជាតិ សរសៃនៅពេលក្រោយការញ៉ាំអាហារ នោះពោតលីងជាអាហារ សម្រន់ដ៏ល្អបំផុត ដែលអ្នកអាចញ៉ាំបាន ។
១៣) Almonds ទួលទាន ១៣,៣ ក្រាម Almond មានសារធាតុចិញ្ចឹម ខ្ពស់ណាស់ រួមទាំងខ្លាញ់ល្អៗ ដែលជួយដល់សុខភាពរាងកាយថែមទៀតផង។ វាមានវីតាមីន E ម៉ង់ហ្គាណែស និងម៉ាញ៉េស្យូម បន្ថែមជាមួយនិងជាតិសរសៃ ហើយ Almond ត្រូវបានវិចខ្ចប់សំរាប់ជាអាហារសម្រន់ ។
១៤) Sweet potato ទួលទាន ២,៥ ក្រាម sweet potato គឺជាមើមដំឡូង មានរសជាតិផ្អែមឆ្ងាញ់ វាមានបេតាការ៉ូទីន, វីតាមីន B និងសារធាតុរ៉ែផ្សេងៗ ។
១៥) Dark chocolate ទួលទាន ១០,៩ ក្រាម សូកូឡាខ្មៅគឺជាអាហារមួយ ក្នុងចំណោមអាហារ ដែលឆ្ងាញ់បំផុតរបស់ពិភពលោក ៕
