សុខភាព និង ផ្លូវភេទ

អត្ថប្រយោជន៍ នៃផ្លែល្ហុងសម្រាប់សុខភាព

Xinhua
  • សាច់ល្ហុង
    ផ្លែល្ហុងសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា វីតាមីន C E A និង សារធាតុ Flavonoids ។ ពួកវាមានផ្ទុកវីតាមីន B អាស៊ីតហ្វលិក និង អាស៊ីត Pantothenic ដូចជាសារធាតុរ៉ែបូតាស្យូមជាដើម។ ទាំងអស់នេះជួយដល់សុខភាពសរសៃឈាមបេះដូង និង ជួយការពារប្រឆាំងទៅនឹងជំងឺមហារីក។ ពួកវាជួយរក្សាប្រព័ន្ទភាពសុំាអោយមានសុខភាពល្អ និង ការពារការឆ្លងមេរោគត្រចៀកហើយព្រមទាំងប្រយុទ្ធប្រឆាំងជំងឺផ្តាសាយ។ លើសពីនេះ ល្ហុងសម្បូរទៅដោយជាតិសរសៃដែលជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ូលមិនល្អបាន។ គេអាចប្រើប្រាស់ផ្លែល្ហុងទុំជាបង្អែមលាងមាត់ ឯផ្លែខ្ចីគេប្រើជាបន្លែសំរាប់ស្លបរិភោគ ។ នៅតំបន់ខ្លះ គេយកស្លឹកខ្ចីរបស់វា និងផ្កាធ្វើជាបន្លែផងដែរ។ ចំណែកនៅកោះជ្វាវិញ (ប្រទេសឥណ្ឌូណេស៊ី) គេយកផ្កាល្ហុងធ្វើជាបង្អែមទៀតផង ។ ស្លឹកល្ហុង កសិករអាចយកមកបុកលាយទឹកសំរាប់ការពារជំងឺរុក្ខជាតិ ដែលបង្កឡើងដោយមេរោគផ្សិតបានដែរ (ជំងឺដែលមានជាតិម្សៅសៗ នៅកន្លែងកើត) ។
  • គ្រាប់ល្ហុង
    ចំពោះគ្រាប់វាវិញ យើងក៏សង្កេតឃើញថា វាមានលក្ខណះសម្បត្តិនៃការការពារបាក់តេរី ធ្វើអោយមានប្រសិទ្ធភាពក្នុងការប្រឆាំងពពួកបាក់តេរីដូចជា Ecoli, Salmonella និង Staphylococcus ។ អ្វីដែលពិសេសគឺវាអាចការពារ និង ប្រឆាំងចំងីខ្សោយតម្រងនោមដោយសារធាតុពុល ជួយច្រោះជាតិពុល និង ជួយសម្រួលដល់ការដកយកប៉ារ៉ាស៊ីតចេញពីក្នុងពោះវៀតផងដែរ។

ដោយ​​​​​​​​​​​​​​​​​​​​​​​​​៖ ហង្ស សុបញ្ញា

Most Popular

To Top