សុខភាព និង ផ្លូវភេទ

មូលហេតុ និង រោគសញ្ញានៃការគេងមិនលក់

ប្រសិនបើអ្នកគេងមិនលក់ អ្នកប្រហែលជាមានភាពពិបាក ក្នុងការធ្វើអោយខ្លួនឯង ងងុយគេង, ដេកលង់លក់, ភ្ញាក់ដឹងខ្លួនឆាប់រហ័សពេក ឬ មិនបានទទួលនូវដំណេកស្កប់ស្កល់ ដែលអាចអោយអ្នក មានអារម្មណ៍ថា សម្រាកបានស្រួល។ ហើយផ្ទុយមកវិញ អ្នកនឹងមិនមានអារម្មណ៍ថា ភ្លឺថ្លានៅពេលអ្នកក្រោកពី ដំណេកនោះទេ។

ក្នុងអំឡុងពេលថ្ងៃ អ្នកនឹងមានអារម្មណ៍ថា ងងុយគេង និង អស់កម្លាំង ហើយមាន ភាពពិបាក ក្នុងការធ្វើការងារ។

តើមានមូលហេតុអ្វីខ្លះ ដែលធ្វើអោយអ្នកគេងមិនលក់?

មានកត្តាជាច្រើន ដែលអាចបណ្តាលអោយអ្នកមាន ស្ថានភាពនៃការគេងមិនលក់ក្នុង កម្រិត ស្រួចស្រាវ ឬ ជារុំរ៉ៃ ៖

•    ស្ថានភាពនៃស្ត្រេស ( រួមមានដូចជា ការផ្លាស់ប្តូរ ឬ ការបាត់បង់ការងារ,ការផ្លាស់ប្តូរទីលំនៅ, ការស្លាប់ ឬ បាត់បង់មនុស្សជាទីស្រលាញ់ ) ។

•    ស្ថានភាពផ្នែកវេជ្ជសាស្ត្រ ឬ ជំងឺអ្វីមួយ ( មានជំងឺធ្លាក់ទឹកចិត្ត, ថប់បារម្ភ, ការភ័យខ្លាចបន្ទាប់ពីការ រងប៉ះទង្គិចនឹងរឿងអ្វីមួយ, ជំងឺហឺត, មហារីក, ក្រហាយដើមទ្រូង, បេះដូងខ្សោយ,ការមាន សកម្មភាពជ្រុល របស់ក្រពេញទីរ៉ូអ៊ីត,ជំងឺ Alzheimer’s និង ជំងឺ Parkinson’s និង បញ្ហាសុខភាព ផ្សេងៗទៀត ។

•    មានការឈឺចាប់ ឬ មិនមាន ភាពផាសុកចំពោះរាងកាយ។

•    ការប្រើប្រាស់នូវ ប្រភេទឱសថមួយចំនួន។

•    បញ្ហារំខានផ្នែកសំលេង, ពន្លឺ ឬ អាកាសធាតុក្តៅ ឬត្រជាក់ខ្លាំងពេក។

•    ការប្រើប្រាស់ថ្នាំញៀន។

តើអ្វីខ្លះ ជារោគសញ្ញានៃការគេងមិនលក់?

    ប្រសិនបើអ្នកមានអាការៈគេងមិនលក់ នោះអ្នកអាចនឹងមាននូវរោគសញ្ញាមួយចំនួនដូច ខាងក្រោមនេះ៖

•    មានភាពពិបាក ក្នុងការងងុយគេង។ ពិបាកក្នុងការគេងលក់ អោយបានយូរ។

•    ឆាប់ភ្ញាក់ដឹងខ្លួន។

•    មានអារម្មណ៍ថាអស់កម្លាំង និង ឆាប់ខឹង។

•    ងងុយគេងនៅក្នុងពេលថ្ងៃ។

•    មានការផ្លាស់ប្តូរអារម្មណ៍។

•    មិនសូវមានការលើកទឹកចិត្ត។

•    មានបញ្ហា ក្នុងការផ្តោតអារម្មណ៍ យកចិត្តទុកដាក់ ឬ ចងចាំបានល្អ។

•    មានកំហុសនៅកន្លែងធ្វើការ, សាលារៀន ឬ ក្នុងពេលកំពុងបើកបរ។

•    មានការឈឺក្បាលដោយមានសម្ពាធ ឬ ឈឺក្រពះ។

•    មានការខឹងសម្បា ឬ ព្រួយបារម្ភពីការគេងលក់។

ធ្វើការទាក់ទងជាមួយនឹងគ្រូពេទ្យ ប្រសិនបើ៖

•    អ្នកបានជួបនឹង ផលលំបាកក្នុងការគេងលក់នេះ ក្នុងរយៈពេលច្រើនជាង ១ខែ ដោយមិនមាន មូលហេតុណាច្បាស់លាស់,  មិនដែលបានទទួលការសម្រាកគ្រប់គ្រាន់ និង ងាយគេងលក់ដោយ មិនដឹងខ្លួន នៅក្នុងពេលថ្ងៃ។ អ្នកអាចនឹង ត្រូវបានណែនាំអោយទៅជួបនឹង គ្រូពេទ្យជំនាញផ្នែក ព្យាបាលនូវ ភាពមិនប្រក្រតីនៃការគេងលក់ ដើម្បីធ្វើការតាមដាន ពីគម្រូនៃការគេង និង ធ្វើតេស្ត ដើម្បីពីរក ពីមូលហេតុនៃភាពមិនប្រក្រតីនេះ ។

•    អ្នកបានសម្គាល់ឃើញ នូវភាពមិនធម្មតា ដែលអ្នកហាក់នឹង ឈប់ដកដង្ហើម រយៈពេលខ្លី ក្នុងពេលយប់ ជារឿយៗវាគឺមានទំនាក់ទំនងជាមួយនឹង ការគេងស្រម៉ុកដ៏ខ្លាំង។ នេះអាចជា សញ្ញា នៃការគេងលក់ ដោយមិនដកដង្ហើម។

•    ជំងឺនៃការគេងមិនលក់របស់អ្នក គឺមានការទាក់ទងជាមួយនឹង ការផ្លាស់ប្តូរនូវព្រឹត្តិការណ៍ ក្នុង ជីវិត មានដូចជា ការបាត់បង់ការងារ ឬ មនុស្សជាទីស្រលាញ់។ អ្នកអាចនឹងត្រូវការ ប្រើថ្នាំគ្រាប់ ជួយអោយងងុយគេង ក្នុងរយៈពេលខ្លីមួយ។

•    ថ្នាំគ្រាប់ងងុយគេងរបស់អ្នក លែងមានប្រសិទិ្ធភាព ឬ ក៏អ្នកបានលេបថ្នាំនេះជាច្រើនយប់មក ហើយ តែនៅតែមិនបានជោគជ័យ ៕

Most Popular

To Top