ទោះជាស្ករកៅស៊ូ មានជាតិស្ករក៏ដោយ តែការទំពារស្ករកៅស៊ូក៏អាចជួយសម្រកទម្ងន់បានដែរ។ នៅពេលដែលរាងកាយកំពុងទំពារអ្វីមួយ វានឹងជួយរំងាប់ភាពឃ្លាន គ្រប់គ្រងចំណង់អាហារ និងជួយបន្ថែមកម្រិតនៃភាពឆ្អែត។
ការទំពារស្ករកៅស៊ូ មុនពេលអាហារក្រៅពេល ធ្វើឲ្យអ្នកកាត់បន្ថយបរិមាណកាឡូរីដែលច្រើនលើស ដល់ទៅ ៤៧កាឡូរីក្នុង១ថ្ងៃ។ ដូច្នេះហើយទើបអ្នកដែលទំពារស្ករកៅស៊ូជាប្រចាំ ឃ្លាន ឬ ចង់ទទួលទានអាហារតិចជាងអ្នកដែលមិនធ្លាប់ទំពារស្ករកៅស៊ូសោះ ដែលវិធីនេះ សមស្របសម្រាប់អ្នកដែលចង់គ្រប់គ្រងអាហារ ឬ សម្រកទម្ងន់។
ដោយ៖ ហង្ស សុបញ្ញា
