ការសិក្សាថ្មីបានរកឃើញថា ស្ត្រីដែលទទួលទានវីតាមីន D និងកាល់ស្យូមបន្ថែមអាចកាត់បន្ថយភាពប្រេះស្រាំរបស់ឆ្អឹងបាន។
ប្រភពពី The Associated Press បានឲ្យដឹងថាការស្រាវជ្រាវមួយដែលឧបត្ថម្ភដោយ ទីស្តីការក្រសួងការពារជាតិអាមេរិក ដែលបានដាក់ជូនអង្គប្រជុំប្រចាំឆ្នាំ Orthopaedic Research Society នៅក្រុង សាន ឌីងេហ្គោល កាលពីពេលថ្មីៗនេះ បានរកឃើញថាស្ត្រីវ័យក្មេងគួរទទួលទានកាល់ស្យូម និង វីតាមីន D ក្នុងកម្រិតខ្ពស់ក្នុងរយៈពេល៨ សប្តាហ៍ អាចកាត់បន្ថយភាពប្រេះស្រាំរបស់ឆ្អឹង ជាងស្ត្រីដែលមិនបានទទួលទាន។
ក្រុមអ្នកស្រាវជ្រាវបានអះអាងដូចនេះ បន្ទាប់ពីបានសិក្សាលើស្រ្តី ៣.៧០០នាក់ ដែលមានអាយុពី ១៧ ដល់ ៣៥ឆ្នាំ ដែលទទួលទានកាល់ស្យូម២.០០ម.ក្រ និងវីតាមីន D ៨០០IUs ( International Units) ជាប្រចាំរយៈពេល៨ សប្តាហ៍បានរកឃើញថាមានភាព ប្រេះស្រាំឈឺចុកចាប់ឆ្អឹង ២៧% តិចជាស្ត្រីដែលមិនបានទទួលទានទាល់សោះ។
ក្រុមអ្នកស្រាវជ្រាវយល់ថា ប្រការនេះដោយសាររាងកាយប្រើកាល់ស្យយូម ក្នុងការផលិតនិងជួសជុលឆ្អឹង ខណៈដែលវីតាមីន D ជួយឲ្យរាងកាយស្រូបយកកាល់ស្យូម បានល្អដែលជាហេតុធ្វើឲ្យ ស្ត្រីដែលជាអត្តពលការនី ឬក្រុមស្ត្រីធ្វើការធ្ងន់ធ្ងរអាច ជៀសផុតពីបញ្ហាឈឺខ្នងបាន។
