ការដែលមានការចងចាំល្អអាចជំរុញ ដល់ជីវិតរស់នៅកាន់តែប្រសើរជាពិសេសវា នឹងបង្កើន ដល់ជំនាញមុខងារដែលធ្វើសព្វថ្ងៃផង និងប្រាក់ចំណូលផង ។ ដូច្នេះខ្ញុំសូមណែនាំនូវទម្លាប់ងាយៗ មួយចំនួនដើម្បីសម្រួលដល់ការចងចាំ របស់អ្នកជាពិសេសបង្កើនភាពឆ្លាតវៃនិងបង្ការបញ្ហា ផ្លូវចិត្ត បានទៀតផង ។
រត់រាល់ថ្ងៃ
ខណៈពេលដែលការរត់រាល់ថ្ងៃមានអត្ថប្រយោជន៍ ចំពោះសុខភាពច្រើនវាក៏អាចជំរុញដល់ការចងចាំ និងការសិក្សាបាន ។ ដូច្នេះចូរកំណត់គោលដៅមួយដោយ ធ្វើយ៉ាងណារត់ឲ្យបាន៣០នាទីជា រៀងរាល់ថ្ងៃដើម្បីជំរុញដល់អត្ថប្រយោជន៍ផ្លូវចិត្ត ។ ក្រៅពីនេះអ្នកក៏អាចយកបទចម្រៀងដែល ចូលចិត្តស្តាប់បណ្តើរដើម្បីបង្កើនអារម្មណ៍នៃការរត់ផង ។
ចូរញ៉ាំម្ទេសក្រហមខ្លះផង
ម្ទេសក្រហមៗមានសារធាតុ Apigenin ហើយអាចជួយបង្កើនការចងចាំនិង ប្រឆាំងជំងឺភ្លេចភ្លាំងពេល ចាស់ជរាបានទៀតផង ។
បន្លែពណ៌បៃតង
ដោយយោងទៅតាមអ្នកស្រាវជ្រាវ ជនជាតិអាមេរិកបានរកឃើញថា ការបញ្ចូលស្ពៃស្ពីណាច ឬ ត្រកួត ទៅក្នុងរបបអាហារអាចជួយសម្រួលដល់ សមត្ថភាព នៃភាពឆ្លាតវ៉ៃ និងផ្លូវចិត្តបាន ។ តាមរយៈការ ញ៉ាំបន្លែពណ៌បៃតងបែបនេះ ក៏អាចបង្ការជំងឺភ្លេចភ្លាំងបានដែរ ។
គេងឲ្យបាន៨ម៉ោងជាទៀងទាត់
អ្នកវិទ្យាសាស្ត្រខាងសរសៃប្រសាទមកពីមន្ទីរពេទ្យ Brigham and Women’s Hospital និយាយថាការ គេងដ៏ល្អមួយអាចជួយពង្រឹង ដល់ការចងចាំជាច្រើនប្រភេទខុសៗគ្នា។
ដោយ៖ ហង្ស សុបញ្ញា
