ការរលាកស្បែកដោយទឹកក្តៅ ឬប្រេងក្តៅគឺជារឿងមួយកើតមាន ជាញឹកញាប់ជាពិសេសការធ្វើ ការងារក្នុងផ្ទះបាយតែម្តង ។ ហើយបើសិនជាអ្នកមិនប្រាកដថាគួរព្យាបាលដូចម្តេចនោះសូមព្យាយាម សាកល្បងដូចខាងក្រោមនេះចុះ៖
- ស្អំទឹកកកឬ ទឹកត្រជាក់ ឬទឹកចេញពីក្បាលរ៉ូមីណេរយៈពេល១០ ទៅ ១៥នាទីព្រោះវាជួយបន្ថយ ការឈឺចាប់ផង និងបង្កើនការជា សះរបួសផង ។
- ប្រើជែលរបស់បន្ទាលកន្ទុយក្រពើស្អំពីលើកន្លែងដែលរលាកព្រោះវាជួយបំបាត់ការឈឺចាប់និង កុំឲ្យ មានស្នាមលើស្បែកច្រើនផង
- ប្រើទឹកអំបិលលាងព្រោះវាអាចជួយសម្លាប់មេរោគនិង ជំរុញដល់របួសកាន់តែឆាប់ជាផង
- ចូរលាបទឹកឃ្មុំនិង ទុកចោលប្រមាណ១៥ នាទីដើម្បីជំរុញដល់ការជាសះរបស់របួសកាន់តែលឿន ផងនិង សម្លាប់មេរោគផង
- ការប្រើសម្បកផ្លែចេកខាងក្នុងមកស្អំនៅលើស្បែកដែលរលាកក៏ជាជម្រើសមួយល្អដែរព្រោះវាមាន អង់ទីអុកស៊ីដង់ដែលអាចកាត់បន្ថយការរលាកនិង ហើមបាន
- ចូរជ្រលួកកន្សែងក្នុងទឹកដោះគោហើយយកវាមកស្អំលើស្បែកដែលរលាកនិង បន្តធ្វើបែបនេះជា រៀងរាល់ ៣ ទៅ ៤ ម៉ោងម្តង។
ដោយ៖ ហង្ស សុបញ្ញា
