ជំងឺរលាកថ្លើមប្រភេទ B គឺជាការបង្ករោគនៅក្នុងថ្លើមដ៏ធ្ងន់ធ្ងរមួយ ដែលបណ្តាលមកពី វីរុសរលាក ថ្លើមប្រភេទ B ។ សម្រាប់មនុស្សមួយចំនួន ការបង្ករោគនៃជំងឺរលាកថ្លើមប្រភេទ B នេះ អាចកា្លយជា ភាពរ៉ាំរ៉ៃ ដែលឈានអោយថ្លើមចុះខ្សោយ, មានជំងឺមហារីក ឬ ទៅជាក្រិន។
ភាគច្រើននៃមនុស្សវ័យជំទង់ ដែលបានឆ្លងជំងឺថ្លើមប្រភេទនេះ គឺហាក់នឹងអាចជាសះស្បើយបាន ទាំងស្រុង បើទោះជាសញ្ញា និង រោគសញ្ញារបស់ពួកគេមានសភាពធ្ងន់ធ្ងរក៏ដោយ។ តែចំពោះ ទារក និង កុមារតូចៗ គឺហាក់នឹងមានការវិវត្តន៍ទៅជា ការចម្លងរោគនៃជំងឺរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃ។ បើទោះជា ការព្យាបាលសម្រាប់ជំងឺនេះ នៅមិនទាន់មាននៅឡើយ តែការចាក់វ៉ាក់សាំងគឺអាចបង្ការជំងឺនេះបាន។
ការមានផ្ទុកជំងឺរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃ គឺអាចនាំអោយអ្នកជំងឺប្រឈមនឹងផលលំបាក ក្នុងកម្រិត ធ្ងន់ធ្ងរជាច្រើន មានដូចជា៖
-ក្រិនថ្លើមៈ ការចម្លងជំងឺរលាកថ្លើមប្រភេទ B អាចបណ្តាលអោយមានការរលាក ដែលធ្វើអោយ ថ្លើមមានស្នាមសំលាករីករាលដាលកាន់តែធំ ដែលវានឹងនាំអោយថ្លើមក្រិនបាន។ ហើយស្នាម សំលាកទាំងនេះ អាចធ្វើអោយសម្តត្ថភាពរបស់ថ្លើមក្នុងការធ្វើការ មានសភាពចុះខ្សោយ។
-ជំងឺមហារីកថ្លើមៈ អ្នកដែលមានការចម្លងរោគនៃ ជំងឺរលាកថ្លើមប្រភេទ B រុំារ៉ៃ គឺអាចមានការ បង្កើននូវគ្រោះថ្នាក់ប្រឈមនឹង ជំងឺមហារីកថ្លើម។
-មុខងារថ្លើមចុះខ្សោយៈ ការចុះខ្សោយរបស់មុខងារថ្លើមស្រួចស្រាវ គឺជាស្ថានភាព ដែលមុខងារ សំខាន់របស់ថ្លើម ត្រូវបានបញ្ឈប់។ នៅពេលដែលបញ្ហានេះកើតមានឡើង ការវះកាត់ផ្លាស់ប្តូរ ថ្លើម គឺជាវិធីព្យាបាលដ៏ចាំបាច់មួយ ក្នុងការបន្តអាយុជីវិតរបស់អ្នកជំងឺ។
-មានការបង្ករោគនូវ ជំងឺរលាកថ្លើមប្រភេទ D, នរណាម្នាក់ដែលមានការបង្ករោគនៃជំងឺរលាកថ្លើម ប្រភេទ B រុំារ៉ៃ គឺក៏ហាក់នឹង ងាយរងគ្រោះទៅនឹងការឆ្លងនូវ ជំងឺរលាកថ្លើមប្រភេទវីរុសផ្សេងទៀតគឺជំងឺរលាកថ្លើមប្រភេទ D ។ អ្នកមិនអាចមានការចម្លងនូវជំងឺរលាកថ្លើមប្រភេទនេះទេ លុះត្រាតែ អ្នកបានឆ្លងនូវជំងឺរលាកថ្លើមប្រភេទ Bរួចទៅហើយ ។ ការមានផ្ទុកនូវជំងឺរលាកថ្លើមទាំងពីរ ប្រភេទនេះ ក្នុងពេលតែមួយ គឺវាហាក់នឹងបង្កើនឱកាស អោយថ្លើមអ្នកវិវត្តមាននូវ ផលលំបាក បាន ។
-មានបញ្ហាចំពោះតម្រងនោមៈ ការឆ្លងនូវជំងឺរលាកថ្លើមប្រភេទ B អាចបណ្តាលអោយអ្នក មាន បញ្ហាចំពោះតម្រងនោម ដែលនៅទីបញ្ចប់វានឹងធ្វើអោយ តម្រងនោមអ្នកចុះខ្សោយ។ ចំពោះ កុមារ គឺហាក់នឹងអាចជាសះស្បើយ ពីបញ្ហាតម្រងនោមនេះបាន ជាងមនុស្សពេញវ័យ ៕
ដោយ៖ ហង្ស សុបញ្ញា
