សុខភាព និង ផ្លូវភេទ

តើអ្នកគួរជ្រើសរើស អាវបែបណា ដើម្បីឲ្យសមនឹងអ្នក?

អ៊ឺរ៉ុប៖ យោងតាមគេហទំព័រព័ត៌មាន សុខភាព Healthline បានឲ្យដឹងថា សម្រាប់ម៉ូដសំលៀកបំពាក់សម័យថ្មី មានកអាចច្រើនម៉ូដសម្រាប់អ្នកជ្រើសទិញ ដូច្នេះអ្នកត្រូវជ្រើសកអាវ ឲ្យសមនឹងរូបរាងរបស់អ្នក។

១. អាវ កអណ្តើកៈ
សមនឹងស្រ្តីដែលមានកវែង ដើមទ្រូងតូច ឬមធ្យម និងអ្នកដែលត្រូវការបិទបាំង ស្នាំជ្រីវជ្រួញ នៅបរិវេណដើមទ្រូង និង ក។

២.អាវ កស្រួច ឬរាងអក្សរ V:
សមចំពោះស្រ្តីគ្រប់រូប ព្រោះវាបង្ហាញ ឲ្យឃើញសាច់ដើមទ្រូង យ៉ាងស៊ិចស៊ីទៀតផង។

៣. អាវកមូល:
អាវកមូលដែលមិនសូវជ្រៅ សមស្រប ចំពោះស្រ្តី ដែលពាក់អាវ កអណ្តើកស្អាត ប៉ុន្តែមិនសមជាមួយ ស្រ្តីកខ្លីឡើយ ហើយអ្នកដែលមានដើមទ្រូងធំ ក៏រឹតតែបន្ថែមភាពស័ក្តិសម ដល់រូបរាងទៀត។

៤. ក វៀលចំហស្មាៈ
អាវ កវៀលចំហស្មា សមស្របចំពោះស្រ្តី ដែលមានស្មាតូចចង្អៀត ព្រោះវាជួយធ្វើឲ្យស្មា ទូលាយជាងមុន និងស៊ិចស៊ី។
ដោយ​៖ ហង្ស សុបញ្ញា

Most Popular

To Top