អ៊ឺរ៉ុប៖ យោងតាមគេហទំព័រព័ត៌មាន សុខភាព Healthline បានឲ្យដឹងថា ក្នុងមួយថ្ងៃៗ មានសកម្មភាពច្រើន ដែលលោកអ្នកបានធ្វើ ហើយនៅក្នុងនោះ មានសកម្មភាពខ្លះ មានសារប្រយោជន៏ចំពោះសុខភាព និងទង្វើខ្លះទៀត មានផលប៉ះពាល់អាក្រក់ ដល់សុខភាព ។
ក្នុងនោះផងដែរមានសកម្មភាពខ្លះ ដែលយើងធ្វើជាប្រចាំថ្ងៃ ក្នុងរយៈពេលដ៏តិចតួច តែវាអាចជួយឲ្យយើងមានសុខភាពល្អ ផ្ទុយទៅវិញសកម្មភាព ដែលយើងអនុវត្តជាច្រើនម៉ោង បែរជាទទួលផលអវិជ្ជមានចំពោះរាងកាយនិងសុខភាពទៅវិញ។
ទោះបីជាយ៉ាងណាក្តី វាជារឿងមួយ ដ៏សមហេតុផលបំផុត សម្រាប់លោកអ្នក ដែលត្រូវតែអនុវត្តនោះគឺ បើលោកអ្នកដឹងថា សកម្មភាពមួយមានសារប្រយោជន៏ ដល់សុខភាព សូមលោកអ្នករក្សាធ្វើវាបន្តទៀត តែបើលោកអ្នកដឹងថា មានវាមានផលប៉ះពាល់សូមព្យាយាម បោះបង់វាចោល ។
យោងទៅតាមការសិក្សា ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ នៅមហាវិទ្យាល័យ អាស់ស្ទើ នៃប្រទេសអៀកឡង់ ភាគខាងជើង បានឲ្យដឹងថា ការឡើងជណ្តើរក្នុងរយៈពេលដ៏ខ្លីពេញមួយថ្ងៃៗ ពិតជាអាចធ្វើឲ្យសុខភាពរបស់ អ្នកបានល្អប្រសើរ ។
អ្នកស្រាវជ្រាវដែលមកពីមហាវិទ្យាល័យនេះ បានធ្វើការសិក្សាទៅលើនារីចំនួន ១៥នាក់ ដោយធ្វើការបែងចែកជាពីរក្រុម។
ក្រុមទី១ គឺមានស្រ្តីចំនួន ៨នាក់ ដែលនារីទាំងនោះធ្លាប់តែចំនាយពេលជាច្រើនម៉ោងអង្គុយធ្វើការ។
អ្នកស្រាវជ្រាវបានសុំឲ្យនារី ទាំងនោះបង្កើតការលោក តាមជណ្តើរដោយរាប់ចាប់បីលេខសូន្យ រហូតដល់លេខប្រាំ ជារៀងរាល់ថ្ងៃក្នុងរយៈពេល២ខែ។
ការលោតឡើងរបស់ស្រ្តីនីមួយៗ ក្នុងរយៈពេល២ខែនេះ បានចំនួន ១៩៩ កាំដោយចំនាយពេលត្រមតែ ២នាទីប៉ុណ្ណោះ។
ក្រុមអ្នកស្រាវជ្រាវទាំងនោះបានរកឃើញថា ស្រ្តីទាំងនោះមានការកើនឡើងខាងផ្នែកលំហាត់ប្រាណ ១៧ភាគរយ និង សារជាតិកូឡេស្តូរ៉លដែលមិនល្អចេញបានប្រហែល ៨ភាគរយផងដែរ។
ក្រុមទី២ រួមមានស្រ្តីចំនួន ៧នាក់ ដែលមិនបានធ្វើអ្វីទាំងអស់ ដោយមិនបានធ្វើការលោតឡើងកាំជណ្តើរនោះទេ។ លទ្ធផលដែលបានរកឃើញ មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះឡើយ គឺថាស្រ្តីទាំងនោះមិនមានសកម្មភាពអ្វីប្រែប្រួលសោះ ជាពិសេសសុខភាពបេះដូងរបស់ពួកគេ។
ដោយ៖ ហង្ស សុបញ្ញា
