អាហ្រ្វិកខាងត្បូង ៖ ការវិភាគអំពីត្បូងពេជ្រ បាននិយាយថា ត្បូងពេជ្រយក្ស ក៏កម្រធ្វើបានគេកាត់ជាត្បូងតូច ដើម្បីតុបតែងមកុដ ឲ្យក្លាយជាគ្រឿងអលង្ការ ដ៏មានតម្លៃបំផុត ស្ថិតនៅក្នុងជម្រៅ៤០០ម៉ាយល៍ ក្រោមផ្ទៃផែនដី មានន័យថា ស្ថិតនៅ៣ដងជ្រៅជាងត្បូង មានតម្លៃផ្សេងទៀត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ការវិភាគអំពីត្បូងពេជ្រ ប្រហាក់ប្រហែលគ្នា ដោយវិទ្យាស្ថានត្បូងពេជ្រ អាមេរិក បានបង្ហាញថា ពេជ្រកូឡិន គឺជាត្បូងពេជ្រ ស្ថិតនៅតំបន់ជ្រៅ និងវត្ថុមួយក្នុងចំណោម វត្ថុកម្របំផុតនៅលើផែនដី ។ ត្បូងរាងរដិបរដុបមានគុណភាពខ្ពស់ ជាងគេបំផុត ដែលមិនធ្លាប់ មានមានទម្ងន់ ៣១០៦.៧៥ ការ៉ាត់ត្រូវបានរកឃើញ ពីអណ្តូងរ៉ែមួយ នៅអាហ្រ្វិកខាងត្បូង នៅខែមករា ឆ្នាំ១៩០៥ ។
អ្នកវិទ្យាសាស្ដ្រភូគព្ភសាស្ដ្រ នៃប្រទេសអាមេរិក លោក Evan Smith បានមានប្រសាសន៍ថា យើងបានពិនិត្យត្បូងពេជ្រធំដំបូង បង្អស់ត្រូវបានបញ្ជាក់ថា មានប្រភពចេញពីត្បូងពេជ្រទាប របស់ផែនដីដែលជ្រៅជាងពេជ្រ ដទៃទៀតជាច្រើនដង។ លទ្ធផលគាំទ្រការទស្សន៍ទាយមុន ៗ ដោយផ្អែកលើត្បូងតូច ជាងមុនបង្ហាញថា ត្បូងពេជ្រមានលក្ខណៈសម្បត្តិស្រដៀងនឹងពេជ្រ ដែលបានសិក្សារួមមានទាំងពេជ្រ Cullinan និង Hope Diamonds គឺជាពេជ្រជ្រៅ ៕ដោយ៖លី ភីលីព