ព័ត៌មានអន្តរជាតិ

Amazon កំពុងបន្ថែមទូរទស្សន៍ បន្តផ្ទាល់ទៅក្នុងបញ្ជី សេវាកម្មរបស់ខ្លួន ផ្តល់ជូន តាមរយៈ Prime Video

អាមេរិក ៖ យោងតាមការចុះបញ្ជី ការងារ ដែលត្រូវបានរកឃើញថ្មីៗនេះថា ក្រុមហ៊ុន Amazon អាចបន្ថែមព័ត៌មាន កីឡា និងកម្មវិធីផ្សេងៗទៀត ដើម្បីផ្សាយបន្តផ្ទាល់ ២៤/៧ បន្តផ្ទាល់ទៅកាន់ Prime Videoនេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

យោងតាមរបាយការណ៍ពី Protocol និងប្រភពមួយនៅក្រុមហ៊ុនយក្ស អេឡិចត្រូនិចនិយាយថា ខ្លួនបាននឹងកំពុងបន្តស្វែង រកកិច្ចព្រមព្រៀង ដើម្បីផ្តល់អាជ្ញាប័ណ្ណ ទូរទស្សន៍ផ្សាយបន្តផ្ទាល់ និងកម្មវិធីផ្សាយ បន្តផ្ទាល់ដទៃទៀត ។ ប្រភពបានប្រាប់ Protocol ផងដែរថា អ្នកគួរតែស្មានថា ពួកគេកំពុងនិយាយ ជាមួយអ្នករាល់គ្នា ទាក់ទងនឹងដៃគូ ។

របាយការណ៍បានលើកឡើងថា កម្មវិធីទំាងនោះរួមបញ្ចូលទាំង ការផ្សាយផ្ទាល់ ព័ត៌មាន តន្ត្រី និងកីឡាក៏ដូចជាភាពយន្ត និងកម្មវិធីទូរទស្សន៍ ដែលគ្រោងនឹងចាក់បញ្ចាំង ។ របាយការណ៍ Protocol ហាក់ដូចជាត្រូវបានបញ្ជាក់ ដោយបញ្ជីការងារដែលផ្ញើ ចេញដោយក្រុមហ៊ុនពេញ មួយសប្តាហ៍កន្លងមក ។

ការចុះបញ្ជីការងារមួយ ត្រូវបានរកឃើញដោយព្រីននេះ បង្ហាញពីការចាប់ផ្តើមដំបូង របស់ក្រុមហ៊ុន Amazon ទៅក្នុងទូរទស្សន៍ផ្សាយ ផ្ទាល់តាមរយៈទូរទស្សន៍ NFL’s Thursday Night Football ហើយបន្ថែមថា ការវិវត្តបន្ទាប់នឹងក្លាយជាទូរទស្សន៍ linear ៕ដោយ៖លី ភីលីព

Most Popular

To Top