ព័ត៌មានអន្តរជាតិ

ចិនព្រមានជប៉ុន ចំពោះផែនការ យោធាថ្មី

បរទេស ៖ ប្រទេសចិន បានព្រមានប្រទេសជប៉ុន ចំពោះពីការបន្តយុទ្ធសាស្ត្រ សន្តិសុខជាតិថ្មី បន្ទាប់ពីមានសេចក្តី រាយការណ៍ អំពីកិច្ចពិភាក្សាគ្នា នៅក្រុមប្រឹក្សាសន្តិសុខជាតិ របស់ទីក្រុងតូក្យូ នេះបើយោងតាមសេចក្តី រាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។

មន្ត្រីនាំពាក្យក្រសួងការបរទេស របស់ទីក្រុងប៉េកាំង លោក Zhao Lijian បាននិយាយនៅថ្ងៃពុធ ក្នុងសន្និសីទកាសែតមួយថា ពិភពលោកដឹងពីគោល បំណងលាក់បាំង នៅពេលត្រូវគេ ស្នើឲ្យធ្វើសេចក្តីអត្ថាធិប្បាយ អំពីការអភិវឌ្ឍ ដែលបានរាយការណ៍ នៅក្នុងប្រទេសជប៉ុន ។

ដោយពោលសំដៅដល់ នាយឧត្តមសេនីយ៍យោធាមួយរូប ដែលគ្រប់គ្រងក្នុងអំឡុងអាណាចក្រទាំង៣ របស់ប្រទេសចិននោះ មន្ត្រីនាំពាក្យចិនបាននិយាយ ប្រាប់យ៉ាងដូច្នេះថា “មនុស្សលើពិភពលោក ដឹងពីគោលបំណង របស់លោក ស៊ឺ ម៉ាចាវ ដែលបានបង្ក្រាបការប្រឆាំងផ្ទៃក្នុង និងគ្រប់គ្រងរដ្ឋឆោវៃ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top