នៅទីក្រុង វ៉ាស៊ីនតោនឌីស៊ី ៖ អង្គការអវកាសណាសា កំពុងប្តូរឈ្មោះទីស្នាក់ការកណ្តាល របស់ខ្លួន នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដើម្បីជាកិត្តិយស ដល់វិស្វករស្ត្រីស្បែកខ្មៅដំបូងគេ ដែលធ្វើការនៅទីភ្នាក់ងារ អវកាសអាមេរិក ឈ្មោះថា អគារទីស្នាក់ការកណ្តាល Mary W. Jackson វិញនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
លោកស្រី Jackson ជាវិស្វករគណិតវិទូ និងអវកាសបានចាប់ផ្តើមអាជីព របស់នាងនៅផ្នែកកុំព្យូទ័រ តំបន់ខាងលិចផ្នែកដាច់ដោយឡែក នៃមជ្ឈមណ្ឌលស្រាវជ្រាវ Langley របស់ទីភ្នាក់ងារនៅរដ្ឋ Virginia ។ ពេលកំពុងធ្វើការនៅអង្គការណាសា លោកស្រី Jackson គឺជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រី៣នាក់ ក្លាយអវកាសយានិក របស់John Glenn បេសកកម្មចូលគន្លង តារាវិថីកាលឆ្នាំ១៩៦២ នៅពេលសហរដ្ឋអាមេរិក បានផ្តួលសហភាពសូវៀត (USSR) នៅក្នុងការប្រណាំងអវកាស ។
លោកស្រីទទួលបានមេដាយ ប្រធាន នៃសេរីភាពនៅឆ្នាំ២០១៥ “Presidential Medal of Freedom” ហើយ៤ឆ្នាំ ក្រោយមកលោកស្រី Jackson និងសហការីរបស់លោកស្រី បានទទួលមេដាយមាសសភា ។ លោក Jim Bridenstine អ្នកគ្រប់គ្រងរដ្ឋបាល របស់ទីភ្នាក់ងារណាសា បាននិយាយថា លោកស្រី Mary W. Jackson គឺជាផ្នែកមួយនៃក្រុមស្ត្រីមានសារសំខាន់ខ្លាំងណាស់ ដែលបានជួយឲ្យណាសាទទួលបានជោគជ័យ ក្នុងការនាំអវកាសយានិកអាមេរិក ទៅក្នុងអវកាស ។
លោកស្រី Mary មិនដែលទទួលយកស្ថានភាពនេះឡើយ លោកបានបានជួយបំបែករបាំង និងបើកឱកាសសម្រាប់ជនជាតិ អាមេរិក អាហ្វ្រិក និង ស្ត្រីក្នុងវិស័យវិស្វកម្ម និងបច្ចេកវិទ្យា៕ ដោយ៖លី ភីលីព