ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី ចាប់ផ្តើមបើកដំណើរ ការសាលារៀនវិញហើយ សម្រាប់សិស្ស ចាប់ពីកម្រិត ខ្ពស់ឡើងទៅ

កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ថា ប្រទេសម៉ាឡេស៊ី ត្រូវបានគេដឹងថា បានចាប់ផ្តើមដំណើរ ការសាលារៀនឡើងវិញ ហើយសម្រាប់សិស្ស កម្រិតខ្ពស់ឡើងទៅ ។

យោងតាមទីភ្នាក់ងារព័ត៌មាន ខាងលើបានឲ្យដឹងថា សិស្សសាលាកម្រិតខ្ពស់ បានចាប់ផ្តើមចូលរៀនឡើងវិញហើយ គឺចាប់ពីថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យឡើងទៅ កាលពីថ្ងៃពុធម្សិលមិញនេះ ។

គេបានដឹង ក្រោយពីបិទដំណើរការសាលារៀន នៅក្នុងប្រទេសម៉ាឡេស៊ី អស់រយៈពេលជិត៣ខែ ដោយសារបញ្ហាប្រឈមនឹងការ ឆ្លងរាលដាលជំងឺកូវីដ១៩ ពេលនេះសាលារៀន បានដំណើរឡើងវិញហើយ ។

ម៉ាឡេស៊ី ត្រូវបានគេដឹងថា ក្រោយពីមានការឆ្លងជំងឺកូវីដ១៩ មួយរយៈចុងក្រោយនេះ តួលេខ នៃអ្នកឆ្លងជំងឺបានថយចុះ ជាបន្តបន្ទាប់ និងធូរស្បើយជាងមុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top