ព័ត៌មានអន្តរជាតិ

លោកត្រាំ កំពុងពិចារណា បញ្ជូនយោធា ពីអាល្លឺម៉ង់ ទៅកាន់ប្រទេសប៉ូឡូញ

បទេស ៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បាននិយាយ ថា គាត់ប្រហែលជា នឹងបញ្ជូនកងទ័ព សហរដ្ឋអាមេរិកមួយចំនួន ពីប្រទេសអាល្លឺម៉ង់ ទៅកាន់ប្រទេសប៉ូឡូញ ក្នុងពេលធ្វើសន្និសិទកាសែតរួមគ្នា ជាមួយប្រធានាធិបតី ប៉ូឡូញលោក Andrzej Duda ។

លោក Duda កំពុងមានវត្តមាន នៅក្នុងប្រទេសអាមេរិក ហើយត្រូវបានគេមើលឃើញថា គឺជាមេដឹកនាំដំបូងបង្អស់ ដែលបានបំពេញទស្សនកិច្ចផ្លូវការ នៅក្នុងប្រទេសអាមេរិក ចាប់តាំងតែពីវិរុសរាត ត្បាតកូវីដ១៩ បានវាយប្រហារនៅទីនេះ ។

លោក Duda បានបញ្ជាក់ដូចគ្នាដែរថា នឹងរំពឹងថា នឹងមានការកើនឡើង នៃវត្តមានរបស់យោធាអាមេរិក នៅក្នុងប្រទេសរបស់គាត់ហើយ ដែលវានឹងអាចធ្វើឲ្យប៉ូឡូញ ក្នុងការប្រឈម មុខសំពាធ ពីសំណាក់ប្រទេសរុស្សី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top