ព័ត៌មានអន្តរជាតិ

សង្គ្រាមលោកទី២ ៖ ជប៉ុន ចំណាយពេល វាយប្រហារតាមអាកាស ១សប្តាហ៍ប៉ុណ្ណោះ ដើម្បីគ្រប់គ្រងលើទឹកដីហុងកុង

The History.com ៖ ការវាយប្រហារ តាមអាកាសដោយជប៉ុន រយៈពេលមួយសប្តាហ៍ លើហុងកុង ដែលជាអាណានិគមចក្រភព អង់គ្លេស ត្រូវបានតាមដាន បន្តនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៤១ តាមរយៈដំណើរទស្សនកិច្ច របស់បេសកជនជប៉ុន និងជំនួបគ្នា ជាមួយលោកMark Young ដែលជាអភិបាល ក្រុងហុងកុង ដែលត្រូវបានចាត់តាំង ដោយរដ្ឋាភិបាលអង់គ្លេស។

នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៤១ គឺមួយថ្ងៃបន្ទាប់កងទ័ពជប៉ុន បានចាប់ផ្តើមធ្វើការវាយលុយ ចូលទៅដល់តំបន់សំខាន់ៗ ជាច្រើន នៅក្នុងទីក្រុងហុងកុង យ៉ាងឆាប់រហ័ស ដោយសកម្មភាពនោះ បាននាំឲ្យមានការគំរាមកំហែង ដល់ប្រជាជនអង់គ្លេស និងចិន ដែលរស់នៅទីនោះហើយទីបំផុត ចក្រភពអង់គ្លេស បានចុះចាញ់ពីការវាយប្រហារ ដណ្តើមទីក្រុងហុងកុង ពីសំណាក់ជប៉ុន នៅចំថ្ងៃបុណ្យណូអែល។

ទឹកដីហុងកុង ដែលមានប្រជាជន រស់នៅប្រមាណជា ១៦៣៩០០០នាក់ កាលពីឆ្នាំនោះគឺ ជាទឹកដីដ៏សំបូរ បែបទៅដោយវិស័យពាណិជ្ជកម្ម និងកសិកម្មត្រូវបានស្ថិត នៅក្នុងការគ្រប់គ្រង របស់កងទ័ពជប៉ុន អស់រយៈពេល៣ឆ្នាំនិង៨ ខែ ហើយចុងក្រោយជប៉ុន ត្រូវបានដកចេញពីអស់ពីទីក្រុង នាក្នុងពេលដែលជប៉ុន ទាំងមូលត្រូវបានប្រកាសចុះចាញ់ សង្គ្រាមនៅចុងសង្គ្រាម លោកលើកទី២ ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top