ព័ត៌មានអន្តរជាតិ

សមាជិកសភា អាមេរិក ស្នើឲ្យមានថវិកា ទំនុកបម្រុងបន្ថែម សម្រាប់ការ តាមដានអាវុធ លឿនជាងសម្លេង

បរទេស ៖ សេចក្តីព្រាងច្បាប់ ការពារជាតិ របស់សមាជិក ព្រឹទ្ធសភា សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានបន្ថែមប្រាក់ ១០លានដុល្លារ ទៅលើកម្មវិធីប្រឆាំង អាវុធលឿន ជាងសម្លេងមានមូលដ្ឋាន ក្នុងលំហអាកាស របស់ក្រសួងការពារជាតិ បើទោះជាគ្មានសំណើ សុំឲ្យបង្កើនក៏ដោយ ។

ប្រធានគណៈកម្មាធិការ សេវាកម្មប្រដាប់អាវុធ របស់ព្រឹទ្ធសភា លោក Jim Inhofe នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានធ្វើការកត់សម្គាល់ថា ប្រទេសចិន បានឈានមុខ សហរដ្ឋអាមេរិក ក្នុងការអភិវឌ្ឍផលិត អាវុធមានល្បឿនលឿន ជាងសម្លេង និងប្រព័ន្ធការពារមីស៊ីល ។

គួរបញ្ជាក់ថា ឧបករណ៍ចាប់សញ្ញាអវកាស តាមដានមីស៊ីលផ្លោងលឿនជាងសម្លេង ដែលជាបណ្ដុំផ្កាយរណបប្រើប្រាស់ស្វែង រកការបាញ់និងទិសដៅ របស់មីស៊ីលសត្រូវ មានសមត្ថភាពហោះ បានក្នុងចម្ងាយ៥.០០០ម៉ាយ ក្នុងមួយម៉ោងនោះ គឺជាផ្នែក នៃសំណើកញ្ចប់ថវិកាឆ្នាំ២០២១ របស់ក្រសួងការពារជាតិ ហើយសមាជិកព្រឹទ្ធសភា អាមេរិកខ្លះជឿថា ភាពបន្ទាន់នៃគម្រោងនោះ កំពុងតែកើនខ្លាំងឡើង ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top