ព័ត៌មានអន្តរជាតិ

យោធាកូរ៉េខាងត្បូង នឹងដាក់ពង្រាយ ប្រព័ន្ធបាញ់យន្តហោះថ្មី

បរទេស៖ ទីភ្នាក់ងារអាវុធជាតិកូរ៉េខាងត្បូង នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងត្បូងគ្រោង ធ្វើការផលិតជាច្រើន នូវប្រព័ន្ធកាំភ្លើងធំការពារ ដែនអាកាសទើបអភិវឌ្ឍថ្មី សម្រាប់ការប្រើប្រាស់ របស់យោធា ចាប់ផ្តើមពីឆ្នាំក្រោយនេះទៅ ក្នុងគម្រោងដាក់ឲ្យជំនួសតំណែង ប្រព័ន្ធការពារដែនអាកាសចាស់ Vulcan។

រដ្ឋបាលកម្មវិធីទិញប្រព័ន្ធការពារ ហៅកាត់ថា DAPA បាននិយាយប្រាប់ថា ខ្លួនទើបបានចុះហត្ថលេខាកុងត្រាមួយ ជាមួយក្រុមហ៊ុនការពារជាតិ លើប្រព័ន្ធរថ មានកង់បំពាក់កាំភ្លើងបាញ់យន្តហោះ ទំហំ៣០មីលីម៉ែត្រ AAGW នេះបើតាមសេចក្តីរាយការណ៍ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់។

ប្រព័ន្ធអាវុធថ្មី AAGW នេះ មានរយៈចម្ងាយវាយប្រហារ ៣គីឡូម៉ែត្រ គឺបានឆ្ងាយជាងប្រព័ន្ធអាវុធ Vulcan ១,៦ដង ហើយវាត្រូវបានគេរំពឹងថា នឹងជួយធ្វើឲ្យកាន់តែប្រសើរឡើង នូវសមត្ថភាពការពារដែនអាកាស ក្នុងរយៈកម្ពស់ទាបរបស់យោធា ប្រឆាំងយន្តហោះ និងកូនដ្រូនដែលហោះហើរទាបៗ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top