បរទេស ៖ នៅថ្ងៃនេះអង្គការ យូនីសេហ្វ បានធ្វើការព្រមានថា កុមាររាប់លាននាក់ នឹងអាចធ្លាក់ចូលទៅ ក្នុងបញ្ហាខ្វះខាតម្ហូបអាហារ ឬអត់ឃ្លាន ដោយសារបញ្ហាកូវីដ១៩ នៅតែបន្តវាយប្រហារ នៅក្នុងប្រទេសយេមែន ដែលជាប្រទេសនៅតែបន្ត ហែកហួរដោយសារ តែសង្គ្រាមនៅឡើយនោះ ។
តាមរបាយការណ៍ ដែលធ្វើឡើង ដោយអង្គការមួយនេះ ក៏បានបង្ហាញទៀតដែរថា ចំនួនកុមារខ្វះអាហារូបត្ថម្ភ នៅយេមែនឹងអាចកើនឡើង ឈានទៅដល់ ២,៤ លាននាក់ នៅចុងឆ្នាំនេះ ដែលជាការកើនឡើង ប្រមាណជា២០ភាគរយ ទៅលើតួលេខបច្ចុប្បន្ន។
គួរឲ្យដឹងដែរថា ការទស្សន៍ទាយនេះ កើតឡើងនៅក្នុងរបាយការណ៍ថ្មីមួយ របស់ទីភ្នាក់ងារកុមាររបស់អង្គការ សហប្រជាជាតិ ដែលមានចំណងជើងថា “ យេមែនក្នុងរយៈពេល ៥ ឆ្នាំស្តីពីកុមារជម្លោះ និង កូវដី១៩៕
ប្រែសម្រួល៖ស៊ុនលី