ជប៉ុន ៖ ក្រុមអ្នកស្រាវជ្រាវ ជនជាតិជប៉ុន មកពីក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន មួយបានបង្កើតរបាំងឆ្លាតវៃ ដើម្បីការពារនិងប្រឆាំងមេរោគ COVID-19ជាមួយឧបករណ៍ បំពងសំឡេង ព្រមទាំងសូហ្វវែរ ដែលអាចបកប្រែកសុន្ទរកថា រហូតដល់៨ភាសាផ្សេងៗគ្នា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ពួកគេបាននិយាយថា ឧបករណ៍នេះហៅថា“ របាំងមុខ” គឺជាឧបករណ៍អាចបិទបាំងសុន្ទរកថា របស់មនុស្សម្នាក់ទៅជាអត្ថបទ ហើយបន្ទាប់មកបកប្រែវាទៅជា៨ ភាសាផ្សេងៗគ្នាតាមរយៈកម្មវិធីស្មាតហ្វូន ។ របាំងនេះត្រូវបានបង្កើតឡើងដោយ Donut Robotics ដែលដំបូងឡើង បានរៃអង្គាសប្រាក់ចំនួន ៧ លានយ៉េន ឬប្រហែល ២៦០.០០០ ដុល្លារដើម្បីផ្តល់មូលនិធិ ដល់ការអភិវឌ្ឍរបស់ខ្លួនគេហទំព័រ មូលនិធិរៃអង្គាសប្រាក់របស់ជប៉ុន Fundinno ។
នេះបើយោងតាម Donutបាននិយាយថា របាំងមុខចំនួន៥០០០ នាបច្ចុប្បន្នត្រូវបានគេគ្រោង នឹងផលិតនិងចែកចាយនៅជប៉ុនក្នុងខែកញ្ញានេះ ដែលពួកគេនឹងលក់រាយក្នុងតម្លៃ ៣.៩៨០ យ៉េន ឬប្រហែល ៣៧ ដុល្លារ។
យោងតាមរបាយការណ៍ ក្នុងប្រទេសជប៉ុនថា ក្រុមហ៊ុននឹងគិតថ្លៃសេវាជាវ ប្រចាំខែបន្ថែមទៀត ដើម្បីទទួលបានសេវាកម្ម បកប្រែបើទោះបីជាតម្លៃមិនទាន់ ត្រូវបានប្រកាសក៏ដោយ។ ភាសាដែលមានរួមមានអង់គ្លេស ចិន អេស្ប៉ាញ បារាំង កូរ៉េ ថៃ វៀតណាម និងឥណ្ឌូនេស៊ី ៕ដោយ៖លី ភីលីព


