អាមេរិក ៖ អង្គការអវកាសណាសា បានរចនាម៉ូដខ្សែក ដើម្បីជួយព្យាបាល អ្នកជំងឹដែលឆ្លង COVID19 ដោយទីភ្នាក់ងារអវកាស អាមេរិក បង្កើតឡើយ ដើម្បីជួយការពារ ជួយកំណត់ការរីករាលដាល នៃមេរោគឆ្លងក្នុងការបង្ក ឲ្យប្រជាជនអាមេរិក មានសុខភាពល្អឡើងវិញ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
មន្ទីរពិសោធន៍Jet Propulsion Lab បានរចនាខ្សែកជាមួយប្រព័ន្ធ 3D ដែលរំញ័រ ឬបង្ហាញជីពចរនៅពេល ដែលដៃពាក់ជិតនឹងមុខរបស់ពួកគេ ។ ឧបករណ៍នេះហៅថា PULSE គឺឧបករណ៍នេះ ប្រើចាប់សញ្ញាពន្លឺអ៊ីនហ្វ្រារ៉េ ដដែលមានជួររហូតដល់ ១២ អ៊ីញហើយនៅពេលរកឃើញចលនា ។
បច្ចេកវិទ្យានេះ គឺជាការឆ្លើយតបទៅតាមមនុស្សម្នាក់ៗប៉ះភ្នែក មាត់ និងច្រមុះរបស់ពួកគេ សម្រាប់ការពារវីរុសឆ្លង មេរោគចូលទៅក្នុងខ្លួន ដើម្បីឲ្យមានសុខភាពល្អ។ មេរោគនេះបានចាប់ផ្តើម នៅក្នុងប្រទេសចិនកាលពីឆ្នាំមុន ហើយចាប់តាំងពីពេលនោះ មកវាបានរីករាលដាលដល់ប្រទេស ស្ទើរតែទាំងអស់នៅទូទាំងពិភពលោក។
មជ្ឍមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺបានចេញបញ្ជា ដើម្បីជួយទប់ស្កាត់វីរុសកុំឲ្យរីករាលដាល ដែលមួយត្រូវចៀសវាងប៉ះមុខរបស់អ្នក។ មន្ទីរពិសោធន៍ (JPL) របស់ណាសាបានចែករម្លែកក្នុង សេចក្តីថ្លែងការណ៍មួយថា រហូតទាល់តែមានវ៉ាក់សាំង ដែលអាចទុកចិត្តបាន ដូច្នេះPULSE អាចត្រូវបានប្រើប្រាស់សម្រាប់ជីវិតប្រចាំថ្ងៃរបស់យើង នៅពេលយើងត្រឡប់ទៅ កន្លែងធ្វើការរបស់យើង ៕ ដោយ៖លី ភីលីព