តួក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ថា ទីភ្នាក់ងារហិរញ្ញវត្ថុជប៉ុន បានឲ្យដឹងកាលពីថ្ងៃចន្ទថា ក្រុមចោរដែលលួច គណនីធនាគារ អនឡាញ មានសន្ទុះកើនឡើងខ្លាំង នៅក្នុងប្រទេសជប៉ុន ខណៈដែលក្រុមជនរងគ្រោះ មិនបានសង្ស័យថា គេហទំព័រក្លែងក្លាយជាច្រើន ដែលជាវិទ្យាស្ថានហិរញ្ញវត្ថុបោកប្រាស់ ដោយបានឲ្យ IDs និងលេខសម្ងាត់ មិនអាចប្រើការបាន ។
យោងតាមការស្ទង់ទិន្នន័យមួយ ដោយទីភ្នាក់ងារខាងលើ បានឲ្យដឹងថា ដូចមានករណីជាច្រើន របស់ក្រុមចោរតាមអ៊ីនធឺរណេត ដែលបានលួចប្រាក់ ពីធនាគារសរុបចំនួន១.៨៦៣ នៅក្នុងឆ្នំានេះ កាលពីខែមីនា ដែលបានធ្វើឲ្យតួលេខ កើនឡើង៤,៧ពិន្ទុ គិតចាប់ពីដើមឆ្នាំនៃសារពើភ័ណ្ឌ ។
ទីភ្នាក់ងារបានបញ្ជាក់ថា អ្នករងគ្រោះខ្លះ បានទទួលសារជាអក្សរដាក់ថា ខុស និងសារជាច្រើនស្នើដល់ពួកគេ ដើម្បីចុចទៅលើវិទ្យាស្ថានហិរញ្ញវត្ថុ “ពាក់ព័ន្ធនឹងពួកគេ ទៅលើគេហទំព័រក្លែងក្លាយ” ដែលជាកន្លែងពួកគេ បានស្នើចូលទៅក្នុងគណនីរបស់ពួកគេ និងប្រើលេខសម្ងាត់។
ជាលទ្ធផល ទីភ្នាក់ងារ បានព្រមានដលពលរដ្ឋទាំងឡាយ សូមកត់ចំណាំ ទៅលើក្រុមចោរតាមអនឡាញ ពីធនាគារជាច្រើន និងបានជំរុញឲ្យពលរដ្ឋ មិនត្រូវចុចលើបណ្តាញណា ដែលជាការសង្ស័យ ដែលបានផ្ញើរចូល ក្នុងសារអេឡេចត្រូនិច ឬជាសារជាអក្សរនោះឡើយ ។
កាលពីឆ្នាំមុន ត្រូវបានគេរាយការណ៍ថា នៅក្នុងប្រទេសជប៉ុន មានករណីក្រុមចោរ លួចប្រាក់តាមអនឡាញ រហូតដល់១៤.៦៧៨ករណី ដែលជាករណីកើនឡើងខ្លាំង នៅក្នុងប្រទេសនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា